សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យចុះរឹបអូសទំនិញខូចគុណភាពជាច្រើនមុខក្នុងផ្សារសិរីសោភ័ណ

0

ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ៖សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យសហការជាមួយមន្ដ្រីនគរបាលសេដ្ឋកិច្ចក្រសួងខេត្តក្រោមការសម្របសម្រូលពីលោកមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាខេត្តបានimg_20160929_144234ចុះធ្វើការត្រួតពិនិត្យទំនិញនៅផ្សារសិរីសោភ័ណ។
លោកស៊ានស៊ីណាតបានប្រាប់ថា:ដោយអនុវត្តតាមតួនាទីភារកិច្ច ក្នុងក្របខណ្ឌ នៃកិច្ចការការពារ អ្នកប្រើប្រាស់ ទាំងលើទិដ្ឋភាព សុខភាពសុវត្ថិភាពនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងធានាឲ្យការធ្វើពាណិជ្ជកម្មដំណើរការប្រកបដោយសមធម៍កសាងទំនុបចិត្តពីអ្នកប្រើប្រាស់ហើយពិសេសដោយទទួលបានការណែនាំនឹងបទបញ្ជាពីលោកម៉ក់ពេជ្ជរិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលមន្ត្រីរបស់សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យតែងតែចុះជាប់ជាប្រចាំក្នុងពិនិត្យនូវរាល់ការនាំចូលតាមច្រកនៃក្រុងប៉ោយប៉ែតនិងការតាំងលក់នៅលើទីផ្សារតាមស្រុកក្រុងទាំង៩ដើម្បីអប់រំផ្សព្វផ្សាយណែនាំដល់អ្នកលក់និងអ្នកប្រើប្រាស់មិនតែប៉ុណ្ណោះតែងរឹបអូសដកហូតរាល់ទំនិញទាំងឡាយណាដែលហួសកាលបរិច្ឆេទប្រើប្រាស់និងនឹងទំនិញហាមឃាត់យកមកកំទេចចោលដោយជៀសវាងបងប្អូនប្រជាពលរដ្ឋទិញយកទៅទទួលទាននាំអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។img_20160929_144239
ជាងនេះទៅទៀតមន្ត្រីជំនាញកាំកុងត្រូលក៏បានសំណូមពរឲ្យបងប្អូនអាជីវករពាណិជ្ជករមេត្តាសហការជាមួយសមត្ថកិច្ចធានានូវភាពទទួលខុសត្រូវខ្ពស់កុំលាក់លៀមទីតាំងផលិតប្រភពនាំចូលក៏ដូចជាការបន្តការចែកចាយម្ហូបអាហារពុំមាន សុវត្ថិភាពហើយការទិញដូរត្រូវតែមានវិក័យប័ត្រច្បាស់លាស់ ឬទទួលទិញទំនិញណាដែលស្គាល់ប្រភពនិងអាស័យដ្ឋានត្រឹមត្រូវងាយស្រួលដល់សមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់៕

img_20160929_144237img_20160929_144250