ផ្ទះចៅសង្កាត់អូរគន្ធរទំហំ៦.៥×១០ម៉ែត្រត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង

0

ខេត្តកំពង់:យប់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ២២ :០០ នាទី មានករណី អគ្គិសភ័យ លេបត្របាក់ អស់ផ្ទះចៅសង្កាត់ អូរកន្ធរ១ខ្នង នៅភូមិបឹងលាស សង្កាត់អូរកន្ធរimg_20161001_082708 ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សង្ស័យលួចដុត ពេលម្ចាស់មិននៅ។សមត្ថកិច្ចបាន អោយដឹងថា ផ្ទះរបស់ឈ្មោះ ជីវ គឹមអុន ចៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ប្រពន្ធឈ្មោះសែន គឹមសាត ទំហំ ៦.៥×១០ម៉ែត្របាន ឆេះអស់ទាំងស្រុង រួមទាំង ទ្រព្យ សម្បត្តិ មាន ម៉ូតូ ០១គ្រឿង ប្រាក់ ៤ លានរៀល ប្រាក់ដុល្លារ ៥០០$ កៅអីជ័រ ១០ តុឈើ ០២ កង់ ០២ តុដែក ០២ ទូរដែក០២ ទូកញ្ចក់ ០៣ អាគុយ ០២ ផ្ទាំងសូឡា ០៤ ម៉ាស៊ីនកិនស្រូវ ០១ ស្រូវចំនួន ០៣តោន គ្រែឈើ ០៦ ។លោក ជីវ គឹមអុន ចៅសង្កាត់អូរកន្ធរ បានដាក់ការសង្ស័យប្រាប់សមត្ថកិច្ចដោយការសន្និដ្ឋានថាប្រហែលជាមានគេលួចដុតផ្ទះគាត់ខ:ណ:គាត់មិននៅផ្ទះពេលឆេះនោះ។សូមបញ្ចាក់ថាករណីអគ្គិសភ័យនេះ កម្លាំងសមត្ថកិច្ច នគរបាលបាន ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២ ទឹកចំនួន ០២ រថយន្ត ដឹកនាំដោយ លោកវរសេនីយ៍ឯក ហៀងហ៊លស្នងការរងនគរបាលខេត្តកំពង់ធំ ចុះអន្តរាគមន៍ ពន្លត់ ការពារឆេះ រាលដាល ដល់ផ្ទះ ជិតខាង ផងដែរ៕

img_20161001_082712img_20161001_082724