ដោយ ព្រុំ សុខា
សៀមរាប៖ ទំបន់ម្កាក់ស្ថិតនៅក្នុងភូមិសាស្រ្តឃំុគោគធ្លកលេី ស្រ់ុកជីក្រែង ខេត្តសៀមរាបទំនប់មួយនេះ ជាទំនប់ប្រវត្តិសាស្រ្តដែលកសាងទ្បេីងកាលពីឆ្នាំ១៩៧៥ក្រោមរបបប្រល័យពូជសាស្រ្តប៉ុលពត អៀងដារី ខៀវសំផន ដែលជារបបផ្តាច់ការ ប្រេីប្រាស់មនុស្សជាតិហួសកំលាំងពលកម្ម ព្រមទាំងបង្អត់អាហា ហូបចុកពំុគ្រប់គ្រាន់។
នៅសម័យនោះ ខ្ញំុមានអាយុ១៥ឆ្នាំ ឪពុកខ្ញំុឈ្មោះព្រំ ជាមត្រូវបានឃាត្តករអាវខ្មៅប្រេីអោយធ្វេីការហួសកំលាំងពលកម្ម ពប្រមទាំងគ្មានអាហាហូបចុកគ្រប់គ្រាន់ លោកត្រូវមានជំងឺប្រចាំកាយរហូតដល់ស្លាប់បាត់បង់ជីវិត្តនៅតំបន់ស្ពានខៀវ(ទំនប់ម្កាក់) ដោយគ្មានពេទ្យព្យាបាល។
តែបច្ចុប្បន្មទំនប់មួយនេះត្រូវបានរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគមហាសេនាបតេយតេជោហុន សែន ជានាយករដ្ឋមន្រ្តី រៀបចំកែលំអរទំនប់មួយនេះអោយទៅជាអាងស្ទុបទឹក មានស្ពានឆ្លងកាក់ មានសន្ទះបិត បេីក មានកន្លែងបង្ហៀរធ្វេីអោយតំបន់មួយនេះក្លាយជាតំបន់អេកូទេសចរណ៍យ៉ាងល្អបករណិត នាំអោយមានភ្ញៀវទេសចរណ៍ជាតិនឹងអន្តរជាតិកមចូលរួមទស្សនាកំសាន្តយ៉ាងសប្បាយរីករាយ ដោយពំុចាញ់ទំនប់កំពីងពួយទ្បេីយ ។
សូមបញ្ជាក់ថាះ.នៅថ្ងៃទី០១តុលា ឆ្នាំ១០១៦ ថ្ងៃបញ្ចប់បុណ្យភ្ជំុបិណ មានភ្ញៀវជាតិ អន្តរជាតិមកចូលរួមទស្សនានៅទំនប់នេះយ៉ាងច្រេីនកុះករ រកផ្លូវដេីរពំុរួច ។
តែទោះបីមានភ្ញៀវកមកំសាន្តយ៉ាងច្រេីនណែនណាន់តាន់តាប់យ៉ាងនេះក៍ដោយ កំលាំងសមត្ថតិច្ចប៉ូលិស្តិ ប៉េអឹមស្រុកជីក្រែងការពារសន្តិសុខសណ្តាប់ធ្នាប់បានល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍ នឹង គ្មានគ្រោះថ្នាក់អ្វីផ្សេងៗទៀតទ្បេីយ ៕