សៀមរាប៖ មន្ត្រី កងរាជអវុធហត្ថ ស្រុកជីក្រែង ម្នាក់ឈ្មោះ ផេង ឆាយលន់ (ហៅផាត) បានសង់ផ្ទះធ្វើជាកុងត្រូលជជុះ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប នៅចំណុចស្ពានតាអោង គឺជាច្រកចេញឈើយ៉ាងសំខាន់ របស់បទល្មើសព្រៃឈើទាំង រទេះគោ គោយន្ត គោយន្តកន្ត្រៃ ឡានតូច និងឡានធំជាដើម ។
ការនាំឈើចេញតាមផ្លូវនេះទោះស្របច្បាប់រឺខុសច្បាប់ ត្រូវតែបង់លុយអោយ លោក ផេង ឆាយលន់ (ហៅផាត) ទើបបានសុខ ។ កុំថាឡើយឈើប្រណីត ឈើគ្រឿងផ្ទះ ឈើដុំកំណាត់ សូម្បីតែឈើចំរៀកកំទេចកំទី ដែលប្រជាពលរដ្ឋយកទៅលក់ក្នុងតម្លៃថោក ដើម្បីយកលុយទិញអង្ករ ក៏កងរាជអវុធហត្ថ ស្រុកជីក្រែង រូបនេះយកលុយដែរ មិនមែនយកលុយត្រឹមតែឈើដែលដឹកជញ្ជូនតាមផ្លូវនេះទេសូម្បីតែ ម៉ាស៊ីនត្រង់ទីន័រ ដែលកាត់បំផ្លាញព្រៃឈើក៏យកលុយដែរ
។ប្រភពព័ត៌មានពី លោក យឹម សារ៉េត នៅភូមិចុងស្ពានបានប្រាប់អ្នកសារព័ត៌មានខេមរាពថា : លោក ផេង ឆាយលន់ យកលុយពីគាត់ ២០ម៉ឺនរៀលក្នុង ១ខែ ដោយអៈអាង ការពារម៉ាស៊ីនត្រង់ទីន័ររបស់គាត់មិនអោយស្ថាប័នណាមួយពាក់ព័ន្ធឡើយ ។
រីឯជនសង្ស័យដែលប្រើប្រាស់ម៉ាស៊ីនត្រង់ទីន័រសម្រាប់កាត់បំផ្លាញឈើផ្សេងទៀត ដូចជា នៅភូមិខ្វាវ ភូមិអូរ ភូមិចុងស្ពាន ភូមិក្បាលខ្មោច យកលុយ ៥០០០០រៀល ក្នុង១ខែ ដោយមិនធានាចំពោះស្ថាប័នផ្សេងៗទេ។ បញ្ហាដែលខុសច្បាប់បំផុត គឺមន្ត្រីរាជអវុធហត្ថរូបនេះបានយកប្អូនបង្កើតឈ្មោះ អាំង សំបូរ រស់នៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ហើយនិង ម្នាក់ទឿតឈ្មោះ អ៊ី ថាន រស់នៅភូមិចុងស្ពាន ឃុំខ្វាវ អោយចាំកាក់ឈើដែលដឹកជញ្ជូនតាមផ្លូវនេះ តាមប្រភាពពត៌មាន ពីប្រជាពលរដ្ឋខ្លះ
និយាយថា កងរាជអវុធហត្ថ ទាំងពីរនេះហ៊ានជេរដល់អ្នកដឹកជញ្ជូនឈើទៀត ប្រសិនបើមិនឈប់បង់លុយទេ ពេលខ្លះហ៊ានកាងមិនអោយស្ថាប័នផ្សេងសួរនាំពីបទល្មើសព្រៃឈើថែមទៀត។ជាក់ស្តែងកាលពី ថ្ងៃសៅរិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ៨:៣០នាទី យប់មន្ត្រីអង្គការអភិរក្សការពារព្រៃឈើសត្វព្រៃ និងជលផល សហការជាមួយមន្ត្រីយោធាការិយាល័យទីពីរ ភូមិភាគបួន និងដឺបេអគ្គបានកាក់ឈើមួយកន្លែងដឹកជញ្ជូន ដោយគោយន្តកន្ត្រៃមួយគ្រឿង ផ្ទុកឈើប្រហែល២ម៉ែត្រគូបស្រាប់តែ ចេញមុខមានលោក អាំង សំបូរ (ជា PMប៉ម) ដោយមិនបានពាក់អាវ បានស្រែកខ្លាំងៗថា គោយន្តឆាប់ត្រលប់ថយក្រោយវិញគ្មាននរណាម្នាក់ហ៊ានរញេរញៃទេ ឃើញសកម្មភាពខុសពីប្រក្រតីបែបនេះ អ្នកសារព័ត៌មានបានសួរទៅភាគីទាំងពីរទើបទូរស័ព្ទទៅ លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង នៅម៉ោង ៨:៥៩ នាទី ដើម្បីសុំកម្លាំង មន្ត្រីជំនាញជួយទប់ស្កាត់ ។
សូ ផល្លា បានឆ្លើយថា ចាំលោកបញ្ជាកូនចៅរបស់លោកអោយមកមើល ។ ប៉ុន្តែផ្ទុយទៅវិញ កូនចៅរបស់លោក សូ ផល្លា មិនបានអនុវត្ត តាមច្បាប់រដ្ឋបាលព្រៃឈើទេ បើតាមសម្តីរបស់ប្រជាពលរដ្ឋម្នាក់មិនបញ្ចេញឈ្មោះនិយាយថា ឈើនេះគឺមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវម្នាក់ឈ្មោះ ជីប ឃុកឃិតគ្នាជាមួយលោក ផេង ឆាយលន់ កាងទើបកូនចៅលោក សូ ផល្លា មិនបានអនុវត្តតាមច្បាប់រដ្ឋបាល ព្រៃឈើ ។
រឿងរ៉ាវខាងលើមិនទាន់ផុត២៤ម៉ោងផង ស្រាប់តែ នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០១៤ លោក ខៀវ សាម៉េត មន្ត្រីរដ្ឋបាលព្រៃសង្កាត់ខ្វាវបានចាប់ឈើ១គោយន្តកន្ត្រៃដោយអូសទៅដាក់ថ្នាល បណ្តុះកូនឈើទីស្នាក់ការរដ្ឋបាលព្រៃឈើ សង្កាត់ខ្វាវ នៅមាត់បឹងឈ្នួនតាមសម្តីម្ចាស់ឈើ ឈ្មោះ អន ពយ បាននិយាយថា លោក ខៀវ សាម៉េត សម្រួលយកលុយ ១០០ដុល្លាដោយមិនបានអនុវត្តច្បាប់រដ្ឋបាលព្រៃឈើតាមបញ្ជារបស់លោក សូ ផល្លា ដែលជាចៅហ្វាយរបស់លោកទេ ។ ដោយ លោក រៀម រិទ្ធី , អ៊ុក ផ្លុង , អឿន រុន(ស្រុកជីក្រែង)