អគ្គីភ័យបានលេបត្របាក់ផ្ទះអាជីវកលក់សម្ភារៈគ្រប់មុខអស់ទាំងស្រុងចំនួន៥ខ្នងនៅភូមិស្រឯម

0

ព្រះវិហារ៖ ផ្ទះលក់សម្ភារៈគ្រប់មុខចំនួន៥ខ្នង របស់អាជីវកនៅភូមិស្រឯមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបាន អគ្គីភ័យលេបត្របាក់អស់ទាំងស្រុង កាលពីវេលាម៉ោងimg_20161002_154811 ៧.១០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ដោយសង្ស័យថា ផ្ទុះសេខ្សែភ្លើង ។
ប្រភពពីប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា អគ្គីភ័យដែលបង្កឡើដំបូងគេបង្អះចេញពីផ្ទះឈ្មោះម៉ា ជាជៀងជួសជុលម៉ូតូ និងលក់សាំងដបតែពុំដឹងពីមូលហេតុ ព្រោះថាម្ចាស់បានចាក់សោផ្ទះទៅលេងនៅស្រុកកំណើត ក្នុងឳកាស់បុណ្យភ្ជុំបិណ្ឌ លុះដល់វេលាម៉ោងកើតហេតុខាងលើពួកគាត់បានឃើញ នូវអណ្តាតភ្លើងឆេះចេញមកក្រៅ ក៍នាំគ្នាជួយពន្លត់ តែដោយសារ នៅក្នុងផ្ទះនោះមានពីដុងសាំង និងកំប៉ុងហ្គាសតូចៗ ធ្វើឲ្យអគ្គីភ័យឆាបឆេះរាលដាលកាន់តែខ្លាំងឡើង ។ ក្រោយមកគេក៍ ឃើញមានវត្តមានឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួមទាំងមេបញ្ជាការ មេបញ្ជាការ នៃកងកម្លាំង ទាំង៣ប្រភេទដឹងនាំបញ្ជារថយន្តពន្លត់អគ្គីភ័យចំនួន៩គ្រឿងមកពី ខេត្តព្រះវិហារចំនួន៥គ្រឿង ខេត្តឧត្តមានជ័យចំនួន ១គ្រឿង រថយន្តរបស់បញ្ជាការដ្ឋានអង្គរក្ស១គ្រឿង រថយន្តរបស់អាជ្ញាធរជាតិ១គ្រឿង និងរថយន្តពន្លត់អគ្គភ័យក្រុមហ៊ុន លោកឧញ្ញាទ្រីភាព១គ្រឿង មកជួយអន្តរាគមន៍ពន្លត់ដែល ប៉ុន្តែដោយសារទំហំនៃការឆេះ មានទំហំធំទើបធ្វើឲ្យផ្ទះលក់ សម្ភារៈគ្រប់មុខរបស់អាជីវកឆេះអស់ទាំងស្រុងចំនួន៥ខ្នង ។ ដោយផ្ទះទី១ឈ្មោះ ឡុងប៉េង ស្រីមុំ អាយុ៣៨ឆ្នាំ លក់គ្រឿង សំណង់ ខូចខាតទ្រព្យសម្បត្តិអស់ ប្រហែលជា១០ម៉ឺនដុលា ទី២ឈ្មោះ ង៉ោ សៀវហាវ អាយុ៤៨ឆ្នាំ លក់គោយន្តកន្រ្តៃ ម៉ូតូថ្មី គ្រឿងដែក និងសម្ភារៈសំណង់ ខូចខាតអស់img_20161002_154803ជាង៤០ម៉ឺនដុលា ទី៣ឈ្មោះ សូរ សារ៉ាត អាយុ៣៥ឆ្នាំ លក់ហ្គាស ខូចខាតអស់ ប្រហែលជា២ម៉ឺនដុលា ទី៤ឈ្មោះ ឈិន មួង អាយុ៤០ឆ្នាំ លក់សាំងដប និងគ្រឿងសង្ហារឹម និងទី៥ឈ្មោះ ម៉ា ដោយពុំបាន ដឹងពីទំហំនៃការខូចខាតព្រោះម្ចាស់ផ្ទះទាំង២ ទៅលេងនៅស្រុងកំណើតអស់ហើយ។ ប្រភពពីសម្ថកិច្ច បានដាក់ការសង្ស័យ ថា អគ្គីភ័យនេះអាចបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។ ហើយនៅក្នុងករណីរគ្រោះអគ្គីភ័យនេះ មិនបណ្តាលឲ្យមានមនុស្ស រងគ្រោះដល់អាយុជីវិតនោះទេ អគ្គីភ័យខាងលើនេះបានពន្លត់ចប់នៅម៉ោង១០ និង២០នាទីយប់ថ្ងៃដ៍ដែលផងដែរ ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះ វិហារ និងជាប្រធានកិត្តិយសកាកបាទក្រហមខេត្តព្រះវិហារ បាននាំយកអំណោយសម្តេចកិត្តិព្រិទ្ធិបណ្ឌិត ប៉ុន រ៉ានីហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ដៃគ្រួសារដែលរងគ្រោះអគ្គីភ័យ ដោយក្នុង១គ្រួសារទទួលបាន ឃីត១កញ្ចប់ ថវិការចំនួន ៥០០,០០០៛ រួមនិងសម្ភារៈមួយចំនួន ក្នុងនោះលោកជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ជួយផ្តល់បន្ថែមក្នុង១គ្រួសារ ចំនួន២០០,០០០៛ផងដែរ ៕

img_20161002_154731img_20161002_154728

 

img_20161002_154739