លោកឧកញ្ញា វិដា កំពង់លេងសៀករហ័សកម្មដាក់អ្នកសារពត៌មាននិងមន្រ្តីដែលពាក់ព័ន្ឋខ្លះ

0

ដោយ ពលៈ
ខេត្តមណ្ឌលគិរី៖ សកម្មភាពដឹកជញ្ជូនឈើប្រណិតរបស់ក្រុមហ៊ន់យូនីគ្រីនកំពង់កំរើកវិញហើយ ដោយដឹកជញ្ចូនឈើតាមរថយន្តយីឌុមប្រភេទទាំងយប់ពីស្រុកកោះញែកឆ្ពោះទៅimg_20161004_071555ស្រុកពញាក្រែកតាមច្រកសម្តេចចក្រី ហេង សំរិនឬហៅថាត្រពាំងជ្រៃ ហើយទៅលក់នៅប្រទេសវៀតណាម ។

បើតាមការអោយដឹងពីមន្រ្តីផ្នែករដ្ឋបាលព្រៃឈើម្នាក់ប្រាប់អោយដឹងថារថយន្តយីឌុបប្រភេទយក្សនេះគឺដឹកឈើប្រណិតនិងឈើសុក្រមដែលមិនទាន់កែឆ្នៃ និងមានការឃុបឃិតពីលោក ឈួន សិរីវឌ្ឍន៍នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែក ហើយនិងនាយផ្នែករដ្ឋបាលព្រៃឈើស្រុកពេជ្រាដា លោក អ៊ំ វណ្ណសុភះនិងលោក វង្ស សុខសេរី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីជាអ្នកបើកភ្លើងខៀវអោយលោកឧកញ្ញា វិដា ដឹកជញ្ជូនឈើទាំងយប់អាធាត្របែបនេះ។img_20161004_071542
បើតាមប្រភពប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែកប្រាប់អោយដឹងថាឈើដែលលោកឧកញ្ញា វិដា ដឹកនោះគឺកាយពីក្នុងដីខ្លះនិងឈើដែលលោកឧកញ្ញា វិដា ដែលលាក់ទុកនៅតាមព្រៃខ្លះនោះគឺប្រមូលយកមកដាក់រួមគ្នាក្នុងក្រុមហ៊ន់់និងដឹកជញ្ជូនទៅដោយសេរីមិនមានមន្ត្រីនិងជំនាញណាហ៊ានសួរនាំនិងប៉ះពាល់នោះទេ ។
ករណីនេះដែរលោកឧកញ្ញា វិដា បានប្រាប់ថាឈើទាំងអស់នេះគឺគាត់មានច្បាប់ ចំណែកឯខាងរដ្ឋបាលព្រៃឈើទាំងបីវិញគឺឆ្លើយដូចលោកឧញ្ញា វិដាដែល តែបើមានច្បាប់មិចក៏មិនរត់នៅពេលថ្ងៃមិចក៏ចាំរត់ពេលយប់ធ្វើអី ៕

img_20161004_071551