នុតនាង៖លោកកែរដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានបញ្ជាក់ថាជនសង្ស័យជាគ្រូពេទ្យគ្មានសញ្ញាបត្រ័ចាក់ថ្នាំ៣ម្ជុលបណ្តាលអោយស្ត្រីចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង១និង៣០នាទីថ្ងៃទី២ខែតុលាឆ្នាំ២០១៦ស្ថិតនៅក្នុងភូមិច្រកម្រ័កឃុំអង្គប្រស្រែស្រុករមាសហែកខេត្តស្វាយរៀងសមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយទេនៅថ្ងៃទី៤តុលាឆ្នាំ២០១៦នេះហើយសមត្ថកិច្ចកំពុងតែស្វែងចាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។លោកកែរដ្ឋាបន្តថាក្នុងឆ្នាំ២០១៦នេះមានករណីគ្រូពេទ្យគ្មានសញ្ញាបត្រ័ចាក់ថ្នាំស្លាប់ចំនួនពីករណីគឺភូមិក្រឡាញ់ឃុំកំពង់ត្រាចស្រុករមាសហែកហើយត្រូវបញ្ជូនដាក់ពន្ធគារបានម្នាក់និងគេចខ្លួនម្នាក់ខណះបានចាក់ថ្នាំស្លាប់ស្ត្រីខាងលើ។សូមបញ្ជាក់ថាមានស្ត្រីម្នាក់ឈ្មោះជេតសាខនអាយុ៦៦ឆ្នាំមានអាការៈមិនស្រួលបានតេហៅគ្រូពេទ្យឈ្មោះអៀកសារ៉ានរស់នៅភូមិព្រៃក្រឡាញ់ឃុំកំពង់ត្រាចស្រុករមាសហែកដើម្បីពិនិត្យជំង្ងឺ ក្រោយមកនៅម៉ោងប្រមាណ១២និង៣០នាថ្ងៃត្រង់ទី២តុលាគ្រូពេទ្យខាងលើបានដល់ផ្ទះជនរងគ្រោះហើយបានយកឧបករណ៍វាស់ឈាមមកវាស់ជនរងគ្រោះហើយក៏បាននិយាយថាអ្នកជំង្ងឺឡើងឈាមដល់១៤និងមានជំង្ងឺបេះដូង ក្រពេះ។គ្រូពេទ្យអៀកសារ៉ានក៏បានទាញយកថ្នាំនៅក្នុងកាបូបមកបូមបានពីរម្ជុលរួចក៏ចាក់ចំសសៃរខ្មងដៃឆ្វេងពីរម្ជុលពុំមានប្រតិកម្មអ្វីទេបន្ទាប់មកទៀតក៏បូមថ្នាំមួយម្ជុលទៀតចាក់ចំសរសៃរខ្មងដៃស្តាំថែមមួយម្ជុលស្រាប់តែអ្នកជំង្ងឺមានអាការៈមិនស្រួលនិយាយថាដូចជារមាស់មាត់និងហុឹងត្រចៀកណាស់គ្រូពេទ្យហើយចេះតែទាន់ខ្លួនដៃជើងបន្តិចៗម្តងក៏ដាច់ខ្យល់ស្លាប់តែម្តងទៅ។ខណះដែលស្លាប់បាត់បង់ជីវិតហើយគ្រូពេទ្យខាងលើក៏មិនទាន់ទៅណាដែរដោយបានជួយលើកសាកសពឡើងលើផ្ទះនិងបានផ្តល់លុយចំនួន៣សែនរៀលសំរាប់ជួយសំរួលធ្វើបុណ្យហើយអះអាងថានិងជួយដោះស្រាយសំណងជូនគ្រួសារសពហើយក៏ជិះម៉ូតូចេញទៅបាត់។រីឯបើតាមលោកពេជ្រចាន់ដារ៉ាប្រធានមណ្ឌលសុខភាពអង្គប្រស្រែបានប្រាប់អោយដឹងថានៅព្រឹកថ្ងៃទី៣តុលានេះសមត្ថកិច្ចនគរបាលប៉ុស្តីអង្គប្រស្រែនិងមន្ត្រីជំនាញពិនិត្យសាកសពបានទៅពិនិត្យសពផងដែរដោយបានពិនិត្យឃើញពិតជាមានការចាក់ថ្នាំពីលោកគ្រូពេទ្យឯកជនឈ្មោះអៀកសារ៉ានចាក់ទៅលើជនរងគ្រោះពិតប្រាកដមែនដោយបានបន្សល់ទុកសារាំងចាក់ថ្នាំព្រមទាំងដប់ថ្នាំនៅកន្លែងកើតហេតុហើយការប្រើប្រាស់ថ្នាំចាក់ទៅលើជនរងគ្រោះនេះពុំបានត្រឹមត្រូវទើបបណ្តាលស្លាប់បែបនេះ។បើតាមការបញ្ជាក់ពីលោកប្រធានមណ្ឌលសុខភាពអង្គប្រស្រែថាគ្រូពេទ្យដែលចាក់ថ្នាំអោយជនរងគ្រោះស្លាប់នៅភូមិច្រកម្រាកនេះបានរត់គេចខ្លួនបាត់ហើយសមត្ថកិច្ចកំពុងស្វែងចាប់ខ្លួនដើម្បីធ្វើការសាកសួរ។តាមរយះលោកប្រធានមណ្ឌលសុខភាពអង្គប្រស្រែរូបនេះក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានជំង្ងឺត្រូវមកពិនិត្យនិងព្យាបាលនៅមណ្ឌលសុខភាពរឺមន្ទីពេទ្យរដ្ឋដែលនៅក្បែលំនៅដ្ឋានជៀសវាងទៅស្វែងរកសេវ៉ាឯកជនដែលគ្មានជំនាញច្បាស់លាស់នាំអោយគ្រោះថ្នាក់ដល់អាយុជីវិត៕