ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ៖ មន្ត្រីជលផលបានដឹកនាំមន្ត្រីចម្រុះចុះបង្ក្រាបបទល្មើសនេសាទន៥កន្លែងបំផ្លាញព្រួលប្រវែង៨០ម៉ែត្រឧបករមានទ្រូលូប២៥គ្រឿងដែលដាក់បិតមុខទឹកប្រព័ន្ធធារាសាស្គ្រចុះបង្ក្រាបនៅថ្ងៃទី០៤ខែតុលាឆ្នាំ២០១៦នៅក្នុងស្រុកមង្គលបូរី។លោក សេង ធូ នាយសង្កាត់រដ្ឋបាលជលផលស្រុកមង្គលបូរីបានប្រាប់ថា៖មន្ត្រីជលផលសហការជាមួយកម្លាំងនគបាលនិងកងរាជអាវុធហត្ថស្រុកមង្គលបូរីរួមជាមួយសហគមន៍ បានចុះបង្ក្រាបបទល្មើសនេសាទដែលដាក់ព្រួលបិតមុខទឹកជាប្រព័ន្ធធារាសាស្គ្រដែលប៉ះពាល់ដល់ស្រូវប្រជាកសិករ។
លោកបានបន្តថា៖ក្រោយពេលចុះបង្ក្រាបបំផ្លាញចោលមានចំនួន៥កន្លែងមានព្រួលប្រវែង៨០ម៉ែត្របង្គោលចំនួន៨០ដើមនិងឧបករមានទ្រូ លុបចំនួន២៥គ្រឿងនិងលេងកូនត្រីចម្រុះ១៥គីឡូក្រាម ដែលបង្ក្រាបមាននៅចំណុចប្រឡាយខាងលិច១កន្លែងប្រវែង១៥ម៉ែត្របង្គោលចំនួន១៥ដើមទ្រូ.លូបចំនួន៥គ្រឿងស្ថិននៅខាងលិចប្រឡាយភូមិរូងក្រប៉ៅឃុំអូរប្រាសាទ។មាន៤កន្លែងទៀតបង្ក្រាបមានព្រួលប្រវែង៦៥ម៉ែត្រមង្គោលចំនួន៦៥ដើមមានឧបករមានទ្រូ.លូបមានចំនួន២០គ្រឿងស្ថិតភូមិពោធិ៍ពីរដើមឃុំរហាត់ទឹក។
លោក ឡុង វុទ្ធី នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖នៅពេលដែលទទួលព័ត៌មានបានដឹងថា៖មានប្រជាពលរដ្ឋបានលួចដាក់ព្រួលស្ទាក់យកត្រីតាមប្រព័ន្ធធារាសាស្គ្រក្នុងភូមិសាស្គ្រក្នុងឃុំរហាត់ទឹកនិងឃុំអូរប្រាសាទស្រុកមង្គលបូរី កើតមានជាច្រើនកន្លែង ក៍ដូចមានការណែនាំពីអភិបាលខេត្ត ហើយបានអោយមន្ត្រីជំនាញសហការជាមួយមន្ត្រីនគបាលនិងកងរាជអាវុធហត្ថស្រុករួមជាមួយសហគមន៍បានអោយចុះបង្ក្រាបនិងបំផ្លាញចោលដើម្បីរំដោះទឹកសម្រាប់ប្រជាកសិករធ្វើស្រូវ។
លោកបានណែនាំដល់ប្រជាពលរដ្ឋត្រូវបញ្ឈប់ការដាក់ព្រួលស្ទាក់ទឹកតាមប្រព័ន្ធធារាសាស្គ្រដើម្បីការពារមិនអោយលិចលង់ស្រូវប្រជាកសិករត្រូវចូលរួមការពារទុកជាផលប្រយោជន៍រួម៕