ខឹង​ឪពុកម្ដាយ​ទៅ​ភ្នំពេញ​ទុក​ផ្ទះ​ចោល​អ​ត់លុយ​ជក់​គ្រឿងញៀន​ដុត​ផ្ទះ​ឆេះ ខ្ទេច​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​

0

បន្ទាយ​មាន​ជ័​យះ បុរស​ម្នាក់​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់​ឃាត់ ខ្លួន​ពីបទ​ដុត​ផ្ទះ​ខ្លួនឯង​ឲ្យ ឆេះ​ខ្ទេច ដោយ​ខឹង​នឹង​ឪពុកម្ដាយ​ទៅ​ភ្នំពេញ ទុក​ឲ្យ​ខ្លួន​នៅ​ម្នាក់ឯង​គ្មាន​លុយ​ទិញ​ថ្នាំ​ញៀ ន ជក់ ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩.៣០​នាទី​ព្រឹក​ថ្ងៃទី​១ មិថុនា​២០១៤ នៅ​ភូមិ និមិត្ត​៤​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បុរស​បឿ​រ​ម៉ា​ដែល​ដុត​ផ្ទះ​មានឈ្មោះ មុំ វាសនា ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ រីឯ​ម្ដាយ​ឈ្មោះ យាយ ហ៊ីង ឪពុក​ឈ្មោះ កែន យ៉ា អាយុ ៥៤​ឆ្នាំ​សព្វថ្ងៃ​នៅ​រកស៊ី នៅ​ភ្នំពេញ ផ្ទះ​ដែល​ឆេះ​មាន​ទំហំ ៦ គុណ ៨ ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រកស​ង្ក័​ស្សី ជញ្ជាំង ក្ដា ក្រាល​ក្ដា ។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ផ្ទះ នេះ​សល់​ពី​សម័យ​សង្គ្រាម​មក​ចាស់​ទ្រុ​ឧ​ទ្រម ហើយ​ម្ចាស់​ជា​ឪពុកម្ដាយ​ទៅរក​ស៊ី​នៅ​ភ្នំ ពេញ​ពី​យូ​ឆ្នាំ​ហើយ ទុក​ផ្ទះ​និង​កូនប្រុស​បង​គេ​ឲ្យ​នៅចាំ​ផ្ទះ ។​

ប្រភប​បាន​បន្តរ​ទៀតថា កូនប្រុស​ឈ្មោះ មុំ វាសនា នេះ ជក់​ថ្នាំញៀន​រហូត​បឿ​រ ហើយ​គ្មាន​លុយ​ទិញ​ថ្នាំជក់ ហើយ​ទ្រ​ព​សម្បត្តិ​ដែលមាន​ត្រូវបាន​បុរស​នេះ​បំផ្លា្ញ​អស់​គ្មាន​សល់​តែ​លើក​នេះ​គ្មាន​លុយ​ទិញ​ថ្នាំញៀន​ជក់​ហើយ​ម្យ៉ាង​ខឹង​និង​ឪពុកម្ដាយ​មិន​ឲ្យ​ខ្លួន​ទៅ​ភ្នំពេញ​ផង​បាន​ដុត​ផ្ទះ​នេះ​២​ទៅ​៣​ដង​រួចហើយ​តែមាន​បងប្អូន​ប​ន្ល​ត់​ទាន់​រហូត តែ​លើក នេះ បុរស​

នេះ​បាន​ប្រមូល​ឈើ​អុស​ដុត ពី​ខាង​ក្នុងផ្ទះ​ទើប​គ្មាន​អ្នកណា​ដឹង​ពេល ដែល​ដឹង ឃើញ​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ទៅហើយ​ពុំ​អាចមាន​ន​ណា​ចូលទៅ​ពន្លត់​បាន ឡើយ ខ​ណះ​ពេល​កំពុង​ឆេះ​មាន​បងប្អូន​ទូរ​សព្ទ័​ហៅ​រថយន្ត​ពន្លត់​អា​គ្គី​ភ័យ​មក​ដែរ​តែ ពេល​មក ដល់​ភ្លើង​ឆេះ​អស់​ទៅហើយ ។

ប្រភពពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​ហេតុ​ការកើតឡើង សម​ត្ត​កិច្ច​បាន​ទៅ ដល់​កន្លែងកើតហេតុ ភ្លើង​កំពុង​ឆេះ​ខ្លាំង​មិន​អាចជួយ​ពន្លត់​បាន ឯ​បុរស​ដែលជា​អ្នក​ដុត ក៏​មិនអាច​ឃាត់ខ្លួន​បាន​ដោយនៅ​ដៃ​មាន​កាន់​កាំបិត រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​នា​ថ្ងៃ ដដែល​ទើប​ឃាត់ខ្លួន​បាន បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សម​ត្ត​កិច្ច​បញ្ជូន​ខ្លួន​ទៅ​កន្លែង អធិការ​ដើម្បី​សា​សួរ​ពី​មូលហេតុ ដុត​ផ្ទះ​ខ្លួនឯង​និង​រង់ចាំ​ឪពុកម្ដាយ​មក​ដោះស្រាយ ។​ ​??????????????????????????????? ??????????????????????????????? ??????????????????????????????? IMG_9665