ស្ទឹងត្រែង៖សត្វព្រៃជាច្រើនប្រភេទត្រូវបានក្រុមអន្តរាគម៍បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិសហការណ៍ជាមួយអាវុធហត្ថលើផ្ទៃប្រទេសនិងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់និងអង្ការសម្ព័ន្ធមិត្តសត្វព្រៃធ្វើការបង្ក្រាបនិងរឹបអូសបានជិត២០០គីឡូក្រាមដែលក្រុមឈ្មួញដាក់តាំងលក់នៅលើទីផ្សារក្នុងទីរួមខេត្តកាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦។ចំពោះការចុះបង្ក្រាបសត្វព្រៃខាងលើនោះដែលគឺបង្ក្រាបបានតែសាច់សត្វព្រៃតែប៉ុណ្ណោះព្រោះថាពេលដែលកម្លាំងចំរុះចុះទៅដល់កន្លែងនោះភ្លាមក្រុមឈ្មួញទាំងអស់នោះហាក់បីដូចជាបានដឹងមុនអញ្ចឹងគឺពួកគេបាននាំគ្នារត់គេចខ្លួនបាត់អស់រលីងតែម្តងនៅបន្សល់ទុកតែសាច់សត្វតែប៉ុណ្ណោះ។ហើយការរឹបអូសសត្វព្រៃខាងលើនោះមានដូចជា:អណ្តើកភ្នំរក្បាល២គីឡូក្រាម.ត្រគួតរស់ ១០ក្បាល មានទំងន់១៥គីឡូក្រាមកន្លះ.សាច់ស្វា២ក្បាល ២,៧០គីឡូក្រាម.សាច់ជ្រូកព្រៃស្រស់ ៧២គីឡូក្រាម.សាច់ឈ្លុសស្រស់២៧,១គីឡូក្រាម.សាច់ប្រើសស្រស់ ៥៤គីឡូក្រាមកន្លះរញីគ្រាម ចំនួន ៣ក្បាល.ក្រពះប្រម៉ាគ្រាម ៨ប្រទះ.ងៀតឈ្លូស៣,៥គីឡូក្រាម.សរុបទាំងអស់ទំងន់១៧៧.៣គីឡូកាម។បច្ចុប្បន្ន សាច់សត្វព្រៃទាំងអស់នោះត្រូវបានកម្លាំងចំរុះធ្វើការប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីយកទៅកប់ រឺ ដុត ចោលនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ហើយ ៕