VIDEO ប្រជាពលរដ្ឋជាច្រើននៅតែដង្ហែរគ្នាទៅលេងបារាយទឹកថ្លា ក្រោយពេលភ្ជុំបិណ្ទ

0

សៀមរាបៈ បារាយណ៍ទឹកថ្លា គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តសាស្រ្ត និងត្រូវបានប្រជាពលរដ្ឋខ្មែរ និងជន ជាតិបរទេស ស្គាល់យ៉ាងច្បាស់តាមប្រព័ន្ឋផ្សព្វផ្សាយ និងបានផ្សព្វផ្សាយតៗគ្នា និងបានធ្វើឲ្យរមណីយដ្ឋាន បារាយណ៍ទឹកថ្លា កាន់តែមានឈ្មោះល្បីល្បាញល្បីរន្ទឺពេញពិភពលោក ថែមទាំងបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តរាប់សែននាក់ក្នុងមួយឆ្នាំៗ ជាពិសេសក្នុងរដូវបុណ្យប្រពៃណីខ្មែរ។
ជាក់ស្តែងមនុស្សរាប់ពាន់នាក់ នៅតែពុំទានដាច់អាល័យ ពីភាពទាក់ទាញនូវនូវសម្រស់ដែលគួរអោយចង់ គយគន់ នូវទិដ្ឋភាពទឹកបារាយណ៍ ដែលកំពុងតែចាង់និងពន្លឺថ្ងៃពព្រិចៗ រួមផ្សំនិងសូរសំលេងខ្យល់បក់ រំគោះនិងស្លឹកឈើ បានបង្កើតឲ្យមានសូរសំលេងហាក់ដូចជាតមន្រ្តីកំដរអារម្មណ៍លោកអ្នកដែលបានមក កំសាន្តនៅបារាយណ៍ទឹកថ្លានេះ ។asset-22

ប្រជាពលរដ្ឋខ្មែរជាច្រើនបានធ្វើដំណើរ ពីតាមបណ្តាខេត្តនានា មកទស្សនាក្រោយពេលពិធីបុណ្យភ្ជុំបិណ្ទ ប្រពៃណីខ្មែរដែលត្រូវបានបញ្ចប់ ដោយសារតែហេតុផលផ្សេងៗគ្នា ដោយអ្នកខ្លះបានបង្ហើបឲ្យដឹងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ទមានមនុស្សជាច្រើនមកកំសាន្ត ដូច្នេះក៏មានផលពិបាក ក្នុងការរកទីតាំងសម្រាប់សម្រាក់ អ្នកខ្លះពោលពាក្យថា មនុស្សច្រើននាំឲ្យស្ទះចរាចរណ៍ ទើបពួកគាត់សម្រេចនាំក្រុមគ្រូសារមកកំសាន្តក្រោយពេលបុណ្យភ្ជុំបិណ្ទបានបញ្ចប់មួយថ្ងៃឬ២ថ្ងៃ។asset-21
បងស្រី អ៊ឹង សុភា រស់នៅខេត្តសៀមរាប បានឲ្យដឹងផងដែរថា នៅពេលបុណ្យភ្ជុំបិណ្ទគាត់បានមកម្តងដែរ តែដោយសារគេក៏ទៅ យើងក៏ទោះនាំឲ្យមានផលពិបាកក្នុងការចតយានយន្ត និងពុំមានកញ្ចុះគ្រប់គ្រាន់ ទើបានត្រឡប់ក្រោយហើយបានធ្វើដំណើរមកកំសាន្ត នៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៦នេះ តែទោះជាយ៉ាងណានោះក៏នៅមានមនុស្សជាច្រើនក៏មកកំសាន្តជាច្រើនផងដែរ។asset-20
លោក មុំ សុខខុម រស់នៅខេត្តកណ្តាល បានសំណូមពរ ដល់អាជ្ញាធរថា សុំឲ្យអាជ្ញាធរមានការគ្រប់គ្រងនូវ តំលៃម្ហូបអាហារ ដោយសារតែពេលមានមនុស្សជាច្រើនមកកំសាន្ត នៅក្នុងខេត្តសៀមរាប ក៏មានការកើនឡើងនូវតំលៃជិតពាក់កណ្តាល ជាពិសេសដូចជានៅក្នុងហាងមួយឈ្មោះ ហាង ជួបស្នេហ៍ ស្ថិតនៅភ្នំក្រោម អ្នកបំរើបាន បូកតំលៃជួលកន្លែងអង្គុយចំនួន២ម៉ឺនបន្ថែមទៀត លើតំលៃម្ហូបដែលបានទិញគ្រប់សព្វបែបយ៉ាងពីម្ចាស់ហាង ដែលទង្វើទាំងនេះគឺជាការឆ្លៀតឳកាសកេងប្រវ័ញ្ចពីភ្ញៀវទេសចរណ៍ ដោយអ្នកបំរើបាន អះអាងថា ថែកែម្ចាស់ហាងជួបស្នេហ៍ បា្រប់ថា២ម៉ឺថ្លៃកន្លែងអង្គុយនេះគឺយកឲ្យប៉ូលិស តែទោះជាយ៉ាងណា នោះក៏ពុំអាចសុំការបំភ្លឺពីសមត្ថកិច្ចប៉ូលិសបានដែរ។
ដោយ ប៊ុន រដ្ឋាasset-23 asset-15