ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ព្រះសង្ឃ ២៥ ព្រះអង្គ គណៈកម្មការ អាចារ្យ វត្ត និងពុទ្ធបរិស័ទ ចំណុះ ជើងវត្ត ព្រះឥន្ទឧស្សាហ៏ ហៅវត្តជីក្រែង ស្ថិតក្នុង ឃុំ-ស្រុក ជីក្រែង ខេត្តសៀមរាប ១៧៣ នាក់ បាននិមន្ត អញ្ជើញមក សួរសុខទុក្ខ ថ្លែងអំណរគុណ និងប្រសិទ្ធពរ ឲ្យមាន សុខភាពល្អ មាំមួន ជន្មាយុយឺនយូរ ដល់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាង រាស្រ្តមណ្ឌល សៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីបន្តធ្វើជា តំណាង រាស្រ្ត និងជួយ អភិវឌ្ឍន៏ ភូមិឃុំរបស់គាត់ បន្តទៀត ព្រោះកន្លងមក ឯកឧត្តម អ្នកឧកញ៉ា បាន ជួយប្រជាពល និងកសាង វត្តអារាម្យ លើកតំកើង វិស័យ ព្រះពុទ្ធសាសនា ។
លោកគ្រូ ហាប សុខ ជំនួយការ វត្តជីក្រែង បានរៀបរាប់ថា ! ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានជួយ កសាងវត្តអារាម្យ ក៍ដូចជា ប្រជាពលរដ្ឋ ដែលជួបការលំបាក ជាពិសេសបាន កសាង និងអភិវឌ្ឍន៍ ស្រុកជីក្រែង ឲ្យមានការរីកចម្រើន ជាបន្តបន្ទាប់ រហូតមកដល់សព្វ ថ្ងៃនេះ មិនតែប៉ុណ្ណោះ ពួកគាត់បានសន្យា ថា និងជួយផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ទៅចុះឈ្មោះ បោះឆ្នោត អោយបានគ្រប់ៗគ្នា ព្រមទាំងបាននិយាយថា ពួកគាត់និង បោះឆ្នោត ជួនគណៈបក្ស ប្រជាជនកម្ពុជា ដើម្បីឲ្យតំណាងរាស្រ្ត ដ៍ល្អមួយរូបនេះ ជួយពលរដ្ឋ និងជួយផ្នែកវិស័យ ព្រះពុទ្ធសាសនា បន្ត ទៀត ។
ជាមួយនោះដែរ យាយតា ពុទ្ធបរិស័ទ បានចូលរួមបច្ច័យ ក្នុងពិធីបង្សកូល នៅចេតិយឪពុក ម្តាយ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ចំនួន ៧៥ ម៉ឺនរៀល ហើយឯកឧត្តម ក៏បាន វេរបច្ច័យទាំងនោះ ប្រគេនព្រះសង្ឃ សំរាប់ការ កសាងព្រះវិហារ ជាមួយគ្នានោះដែរ ឯកឧត្តម បានថ្លែង អំណរគុណចំពោះ ទឹកព្រះទ័យ និងទឹកចិត្ត ប្រកបដោយ ករុណាទិគុណ ដ៏ជ្រាលជ្រៅនេះ ឯកឧត្តម បានឧបត្តម្ភ ជូនយាយលោកតា និងពុទ្ធបរិស័ទ ថវិកាចំនួន ៤៧៦០០០០ រៀល ។ក្នុងឱកាសនោះដែរ ប្រតិភូ នគរបាល ខេត្តសៀមរាប ក៏បានមកជូន បាច់ផ្កា និងជូនពរ ឯកឧត្តម ជាមួយនិងទឹកចិត្ត គោរពស្រឡាញ់ ដ៏ជ្រាលជ្រៅ ៕