ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យសំណើសុំសាងសង់និងជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងឧទ្យានអង្គរ

0

សៀមរាប៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមការងារសហគមន៍ទី៥ប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងក្រុមការងារសហគមន៍ទី០៤ប្រចាំក្រុងសៀមរាប ដឹកនាំដោយ លោក លឹម អួក តំណាងឯកឧត្ដម photo_2016-10-05_15-29-18ខូយ គឹមទួទីប្រឹក្សាអាជ្ញាធរជាតិអប្សរារួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះទៅពិនិត្យសំណើសុំសាងសង់និងជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិតាកុះ ភូមិថ្នល់ទទឹង ភូមិអូរទទឹង និងភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រីនិងនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងដំណើរចុះពិនិត្យសំណើសុំសាងសង់និងជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនេះដែរ ក្រុមការងារសហគមន៍ទាំងពីរក្រុមនៃអាជ្ញាធរជាតិអប្សរាបានសម្រេចឲ្យពួកគាត់សាងសង់សំណង់ និងជួសជុលផ្ទះនៅភូមិតាកុះ ភូមិថ្នល់ទទឹង ភូមិអូរទទឹង និងភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រីចំនួន០៥គ្រួសារនិងនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបចំនួន០៣គ្រួសារ។ ការអនុញ្ញាតនេះ ដោយយោងទៅលើពួកគាត់បានដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរាផង និងពួកគាត់ជាប្រជាជនចាស់រស់នៅតំបន់ឧទ្យានអង្គរតាំងពីដើមមកផង។photo_2016-10-05_15-29-14

សកម្មភាពទាំងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់ថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាចំពោះសុខទុក្ខប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ ដើម្បីបង្កើនភាពស្និទ្ធស្នាលនឹងគ្នានិងដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ។ ម្យ៉ាងទៀត សកម្មភាពនេះក៏អាចធ្វើឲ្យថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាបានដឹងពីបញ្ហារបស់ពួកគាត់បន្ថែមទៀត ហើយអាចនឹងជួយដោះស្រាយបញ្ហាជូនពួកគាត់បានភ្លាមៗផងដែរនៅនឹងកន្លែង៕

photo_2016-10-05_15-29-07 photo_2016-10-05_15-28-58 photo_2016-10-05_15-28-55