ស្ទឹងត្រែង:នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះអាវុធហត្ថស្រុកសៀមបូកបានធ្វើការឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធ័ករណីលួចទូរស័ព្ទដៃ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចកាលពីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ត្រង់ចំណុច ភូមិស្រែក្រសាំងឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅពេលដែលម្ចាស់ទូរស័ព្ទបានយកទូរសព្ទ័ដដាក់សាកថ្មទុកចោល។អាវុធហត្ថបានអោយដឹងថា:ជនរងគ្រោះឈ្មោះ ស្រេង ចំរើនអាយុ៤៤ឆ្នាំ ជាតិខ្មែរ មានមុខរបរជា ជាងធ្វើផ្ទះ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ចំណែកឯ ជនសង្ស័យឈ្មោះ អ៊ុន រ៉ាវ័ន អាយុ ១៧ឆ្នាំ ជាតិខ្មែរមានមុខរប ជាសិស្ស រស់នៅភូមិក្រូច ឃុំស្រែក្រសាំង។ក្រោយការឃាត់ខ្លួនជនសង្ស័យ អាវុធហត្ថដកហូតបានវត្ថុតាងទូរស័ព្ទដៃម៉ាក សាំងសុង ពណ៌ខ្មៅ មួយគ្រឿង។បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានអាវុធហត្ថស្រុកសៀមបូកនាំខ្លួនយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការចាត់ការទៅតាមនីតិវិធី។រីឯវត្ថុតាងទូរសព្ទ័សាំសុង ត្រូវបានអាវុធហត្ថប្រគល់ជូនម្ចាស់ដើមវិញហើយ ៕