លោកអភិបាលខេត្តកំពង់ស្ពឺចាត់វិធានចំពោៈអ្នកបំផ្លាចព្រៃឈើដោយបានចេញបទបញ្ជាយ៉ាងតឹងរឹង

0

កំពង់ស្ពឺ÷ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយទទួលបានបទបញ្ជារបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាគណៈបញ្ជាការឯកភាព កម្លាំងជំនាញសរុបចំនួន ៥៣នាក់ដឹកនាំដោយ ឯកឧត្តម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្ត រួមជាមួយព្រះរាជអជ្ញារងខេត្តកំពង់ស្ពឺ បានចុះធ្វើការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយបានរឹបអូសឈើមូលចំនួន១០៣៩ ដុំ ។ ហើយឈើទាំងនោៈកម្លាំងជំនាញកំពង់ធ្វើការវាស់វែងដើម្បីចងក្រងធ្វើឯកសារចាត់ការទៅតាមនិតិវិធីច្បាប់ ។

photo_2016-10-05_16-03-14 photo_2016-10-05_16-03-07 photo_2016-10-05_16-03-00 photo_2016-10-05_16-02-57