បុរសជិះទូកបណ្តែតមង តាមដងស្ទឹងសង្កែម្នាក់ ត្រូវកាណូតស្មាច់ បើកបុកបណ្តាលឲ្យស្លាប់លឹច ចូលទៅក្នុងទឹកស្ទឹងបាត់…

0

បាត់ដំបង៖ អាជ្ញាធររួមនិងកម្លាំងសមត្ថកិច្ចស្រុកឯកភ្នំបានរកឃើញសាកសពបុរសម្នាក់ដែលជិះទូកបណ្តែតមងនៅក្នុងស្ទឹងសង្កែ កាលពីព្រឹកថ្ងៃទី០៤ ខែតុលាម្សឹលម៉ិញនេះហើយត្រូវបានកាណូតស្មាច់បុកស្លាប់ រួចជនរងគ្រោះបាន លិចចូលទៅក្នុង ទឹកបាត់អស់ពេលជាច្រើនម៉ោង ទើបសមត្ថកិច្ច រុករកនិងប្រទះឃើញសាកសពជនរងគ្រោះ។នេះបើតាមការអះអាងគូសបញ្ជាក់ពី លោក ណាប់ ស៊ីថា មេបញ្ជាការកងរាជអាវុធហត្ថស្រុក ឯកភ្នំ ដែលបានអោយដឹកាលពីល្ងាចថ្ងៃទី០៤ តុលាម្សឹលម៉ិញ។ ដែលពាក់ព័ន្ធនិងការស្វះស្វែង
រកសាកសពជនរងគ្រោះ ក្នុងឧបទ្ទវហេតុគ្រោះ ថ្នាក់បណ្តាលមកពីទូកស្មាច់១គ្រឿងបើកបរក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នទៅបុកទូកជនរងគ្រោះដែលកំពុងតែបណ្តែតមងក្នុងស្ទឹង។
លោក ណាប់ ស៊ីថាបានឲ្យដឹងបន្ថែមទៀតថា៖ ការរុករកសាកសព បានធ្វើឡើងបន្ទាប់ពីទទួល បានព័ត៌មានភ្លាមៗ ដោយចាប់ផ្តើម តាំងពីព្រឹកព្រលឹម រហូតដល់ម៉ោង ២,៣០នាទីរសៀលថ្ងៃទី ០៤ខែតុលា ទើបប្រទះ រកឃើញសាកសព នៅ ក្បែរកន្លែងកើតហេតុត្រង់ចំណុចកសេះ ស្ថិតក្នុង ភូមិរហាលសួង ឃុំព្រែកល្លួង ស្រុកឯកភ្នំ .ខេត្ត បាត់ដំបង។
ជនរងគ្រោះឈ្មោះ រ័ត្ន សារ៉ាយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាប្រជានេសាទ(រកត្រី) នៅ តាមដងស្ទឹងសង្កែ មានទីលំនៅ ក្នុងក្រុុមទី១២ ភូមិ-ឃុំ នៅកន្លែងកើតហេតុខាងលើ។ ប្រភពពី សាក្សីឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុ និងស្របគ្នាខណៈពេលជនរងគ្រោះកំ ពុងតែបណ្តែតមង ក៏មានកាណូតស្មាច់១គ្រឿង ជិះគ្នា០៣នាក់បើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច ហើយបានជ្រុលទៅបុកទូក ជនរង គ្រោះ ហើយក៏លេចទូកបាត់ ទាំងមនុស្សតែម្តង កាលពីវេលាម៉ោង៧.០០ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។ ដោយឡែក ជនបង្កហេតុខាងលើ នេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរក ដើម្បីធ្វើការ ឃាត់ខ្លួន ឲ្យទទួលខុសត្រូវ។
ប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹង ដែរថា៖អ្នកបើកកាណូតស្មាច់ ដែលបានបង្ករនូវ គ្រោះថ្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេហើយ ក្រោយពេលកើតហេតុ គេបានគេចខ្លួនបាត់…។ចំណែកឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថ កិច្ចបានប្រគល់អោយក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕. អ៊ុក សំអានphoto_2016-11-04_16-20-49photo_2016-11-04_16-20-39 photo_2016-11-04_16-20-42