ពលរដ្ឋចំនួន១០២នាក់លើកគ្នាតវ៉ាបិទផ្លូវលំប្រវែងជាង២គីឡូម៉ែត្រមិនឱ្យរថយន្តដឹកខ្សាច់ធំៗរបស់ឈ្មួញបើកបរឆ្លងកាត់ភូមិ

0

ដោយ ខេង ឧត្តម
សៀមរាប៖ ពលរដ្ឋចំនួន១០២នាក់ តំណាងឲ្យ ពលរដ្ឋជាង២០០គ្រួសារបានលើកគ្នាតវ៉ា បិទផ្លូវលំមិនឲ្យរថយន្ត ដឹកខ្សាច់ឆ្លងកាត់ ការតវ៉ានេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។20161005_103102លោក ហេង ធារិទ្ធ ជាពលរដ្ឋម្នាក់ ក្នុងចំណោម១០២នាក់ បានឲ្យដឹងថា មូលហេតុបណ្តាលឲ្យប្រជាពលរដ្ឋ លើគ្នាបិទផ្លូវនេះ គឺដោយសារតែ មានក្រុមធ្វើអាជីវកម្មបូមខ្សាច់ យ៉ាងអាធិបតេយ្យ ចំនួន៥កន្លែងនៅក្នុងភូមិ បានបូមខ្សាច់ និង ដឹកជញ្ជូនតាមរថយន្តធំៗមួយថ្ងៃៗរាប់សិបគ្រឿង ទើបបណ្តាលឲ្យផ្លូវលំមួយខ្សែរ ប្រវែងជាង២គឺឡូម៉ែត្រ ត្រូវរងការខូចខាត ស្ទើទាំងស្រុង ពលរដ្ឋដដែលបន្តថា កាលពីថ្ងៃទី២៧ ខែកញ្ញា ប្រជាពលរដ្ឋចំនួន១០២គ្រួសារ បានរួមគ្នាផ្ដិតមេដៃ ធ្វើពាក្យបណ្ដឹងដាក់ជូនមេភូមិវត្ត មេឃុំត្បែង ព្រមទាំងមន្ទីររ៉ែនិងថាមពល ដើម្បីឱ្យចាត់វិធានការទៅលើការដ្ឋានបូមខ្សាច់គ្មានច្បាប់ជាច្រើនកន្លែង ដែលកំពុងតែគំរាមកំហែងទៅលើការបាក់ដីស្រែ របស់ប្រជាពលរដ្ឋនៅជុំវិញ ព្រមទាំងដឹកជញ្ជូនធ្វើឱ្យខូចផ្លូវលំផងនោះ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានអាជ្ញាធរណាចេញមុខដោះស្រាយនៅឡើយ។20161005_095504
លោក ស្វាយ ស៊ីសាយ ជាពលរដ្ឋម្នាក់ទៀត បានលើកឡើងថា ផ្លូវលំមួយខ្សែរប្រវែងជាងពីរគឺឡូម៉ែត្រនេះ ផ្តួចផ្តើម ឡើង ដោយ ព្រះសង្ឃ បបួល ប្រជាពលរដ្ឋក្នុងភូមិ គឺលើកដោយដៃ ក្រោយមកទើបមាន កាកបាទក្រហមកម្ពុជា មកជួយឲ្យប្រជាពលរដ្ឋ លើកផ្លូវនេះដែរ គឺលើកដោយដៃ តែដូជាអង្ករ រហូតដល់បច្ចុប្បន្ននេះ ទើបអ្នកភូមិហៅផ្លូវនេះថាផ្លូវលោក។លោក ស្វាយ ស៊ីសាយ បន្តថា ប្រជាពលរដ្ឋ កើតទុកមិនសុខចិត្ត ចំពោះទង្វើ ក្រុមអ្នកបូមខ្សាច់ ទាំងនោះដោយស្នើរសុំឲ្យអាជ្ញាធរ មានវិធានការទប់ស្កាត់ជូនពួកគាត់ផង ពួកគាត់ លើឡើងថាដោយផ្លូវតូចចង្អៀត រថយន្តដឹកខ្សាច់បើកលឿន ខែប្រាំងដីហុយខ្លាំង ខែវស្សាធ្វើឲ្យបាក់ស្រុតផ្លូវ និង ជាពិសេស ពេលកូនៗរបស់ពួកគាត់ ធ្វើដំណើរទៅសាលារៀន កិនភក់ខ្ទាតប្រឡាក់ ខោអាវខានចូលរៀនទៀតផង ។20161005_094753
លោក មេឃុំ ត្បែង លោក ហ៊ាប ថា មានប្រសាសន៍ថាលោកពុំទាន់បានដឹងរឿងអ្នកភូមិវត្តបិទផ្លូវ មិនឱ្យឡានដឹកខ្សាច់ឆ្លងកាត់នោះទេ ពីព្រោះតែលោករវល់ដើរចល័ត ចុះឈ្មោះអ្នកបោះឆ្នោត។ លោក ហ៊ាប ថា បញ្ជាក់ថា លោកគាំទ្រចំពោះអ្នកភូមិវត្ត ដែលបិទកំណាត់ផ្លូវលំ មិនឱ្យរថយន្តដឹកខ្សាច់ឆ្លងកាត់នោះ ពីព្រោះក្រុមឈ្មួញ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនដែលគិតគូរដល់រឿងខូចផ្លូវឡើយ។ លោកមេឃុំត្បែងមានគំរោងនឹងកោះហៅក្រុមឈ្មួញបូមខ្សាច់ទាំងនោះ ទៅជួបពិភាក្សាលើបញ្ហាប៉ះពាល់នានា នៅថ្ងៃទី៧ខែតុលាខាងមុខ៕

20161005_095220 20161005_095255 20161005_095513