កំពង់ស្ពឺ ៖ សាកសពយុវជនម្នាក់ត្រូវសមត្ថកិច្ចជួយសង់ និងម្នាក់ទៀតបានបាត់ខ្លួនក្នុងទឹក បន្ទាប់ពីពួកគេទាំង ២នាក់បានមកទំនប់បង្ហៀរទឹក១០០ម៉ែតអូរក្រាំងអំបិលហើយនាំគ្នាដើរឆ្លង ប៉ុន្តែត្រូវទឹកអូរបោកធ្លាក់កួចលិចលង់ស្លាប់តែម្តង ។
ហេតុជនរងគ្រោះលង់ទឹកស្លាប់នេះ បានកើតមានឡើងនៅវេលាម៉ោង១៦ និង ៣០នា ទីល្ងាច ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចទំនប់បង្ហៀរទឹក១០០ម៉ែតអូរក្រាំងអំបិល ក្នុងភូមិអន្លុងគង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះទី១-មានឈ្មោះ ហ៊ុម រីមសុខុម ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះម៉ុន សុជាតា ភេទប្រុស អាយុ ២៧ ឆ្នាំ និងទី៣- ឈ្មោះ ទីន ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិជាមួយគ្នា បាននាំគ្នាមក លេង ទឹក ទំនប់បង្ហៀទឹក ១០០ម៉ែត្រអូរក្រាំងអំបិល ។ ប្រភពបន្តថា មុនពេលកើតហេតុជនរង គ្រោះឈ្មោះ ទីន និងឈ្មោះ ម៉ុន សុជាតា បាននាំគ្នាចុះលេងទឹក និងមានបំណងដើឆ្លងតាមទំបង្ហៀងពីលិចទៅកើត ប៉ុន្តែដោយសារកំលាំងទឹកហូរខ្លាំងទប់ខ្លួនមិនជាប់បានរអិលធ្លាក់ចូលទឹកបោកកួចលិចបាត់ ភ្លាមៗនោះឈ្មោះហ៊ុំ រីមសុខុមបានស្រែកឱ្យគេជួយ ហើយសមត្ថកិច្ចបានជួយអត្តរាគមន៍រកឃើញសាកសពជនរងគ្រោះឈ្មោះ ទីន និងជួយស្រង់ប្រគល់ជូនក្រុមគ្រួសារ ។ ដោយឡែក ឈ្មោះ ម៉ុន សុជាតា បានលិច ទឹកមិនទាន់ រកសពឃើញនៅឡើយទេ ។
បច្ចុប្បន្ន កំលាំងសមត្ដកិច្ចកំពង់សហការជាមួយក្រុមគ្រួសារកបន្តទៀត ។ ចំណែកសាកសពដែករកបានប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕