​អ្នកភូមិ​ប្រុស​ស្រី​៧​នាក់​បាន​ស្លាប់​ក្នុង​អណ្ដូង​ម្នាក់ទៀត​កំពុង​ជួយសង្គ្រោះ​បន្ទាន់ដោយ​សា​តែ​លុយ​៣​ពាន់​រៀល​

0

​សៀមរាប​៖ អ្នកភូមិ​ប្រុស​ស្រីក្មេង​ចាស់​៧​នាក់​ស្លាប់​នៅក្នុង​អណ្ដូង​និង​ម្នាក់ទៀត​កំ​ពុ​តែ​ជួយសង្គ្រោះ​បន្ទាន់​ដោយសារ​ចុះ​រកលុយ​ចំនួន​៣​ពាន់​រៀល​នៅក្នុង​អណ្តូង​មួយ​នៅ​ខាងក្រោយ​ផ្ទះ​។​សោក​នា​ដ្ឋ​កម្មនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៤​ស្ថិតនៅ​ក្នុងភូមិ​សាលា​ក្រ​វ៉ាន់​ឃុំ​រំចេក​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​។​ ​

​ឪពុក​ជនរងគ្រោះ​ឈ្មោះ ទុយ ចិន អាយុ​៥២​ឆ្នាំ​បាន​និយាយថា​មុនដំបូង​គាត់​បាន​ទៅ​ដងទឹក​ដើម្បី​យកមក​ចាក់​ពន្លត់​ឡធ្យូង​នៅពេល​ព្រឹក​ស្រាប់តែ​ធ្លាក់​ដែក​គេះ​១​និង​លុយ​៣​ពាន់​រៀល​រួច​ខ្ញុំ​ក៏​ដើរ​ទៅយក​បង្អោង​មក​ដាក់​ដើម្បី​ចុះទៅ​រាវរក​ស្រាប់តែ​ឃើញតែ​ដែក​គេះ​តែ​មិនឃើញ​លុយ​គាត់​ក៏​ឡើង​មកវិញ​ទុក​បង្អោង​នៅក្នុង​អណ្តូងនោះ​។​បន្ទាប់មក​កូនស្រី​រប​ស់​គាត់​សួរថា​ពុក​ឯង​យក​បង្អោង​ទៅ​ដាក់​ធ្វើ​អី​?​គាត់​ក៏​ឆ្លើយថា​ដាក់​យក​ដែក​គេះ​នឹង​លុយ​ដែល​ធ្លាក់ចូល​ទៅក្នុង​អណ្តូងនោះ​រួច​គាត់​ក៏​ដើរទៅ​បាត់ទៅ​។​ ​

ឪពុក​ជនរងគ្រោះ​បន្ថែមថា​នៅពេល​ល្ងាច​ដដែល​កូនប្រុស​របស់ខ្ញុំ​មកពី​ឃ្វាលគោ​វិញ​ក៏​សួរ​បងស្រី​របស់​វា​ថា​តើ​ពី​ណា​យក​បង្អោង​ទៅ​ដាក់​ក្នុង​អណ្តូង​ធ្វើ​អី​ពេលនោះ​កូនស្រី​ខ្ញុំ​ក៏​ឆ្លើយថា​ពុក​យក​ដាក់ចុះ​រកលុយ​និង​ដែក​គេះ​តែ​ឃើញ​ដែក​គេះ​អត់​ឃើញ​លុយ​ស្រាប់តែ​ប្អូនប្រុស​ចង​គោ​រួច​ក៏​ដើរ​សំដៅទៅ​អណ្តូងនោះ​ហើយ​ចុះទៅ​រកលុយ​ចំនួន​៣​ពាន់​រៀល​តែ​មិនឃើញ​ឡើង​មកវិញ​បងស្រី​វា​ក៏​ចុះទៅ​ជួយ​ស្រាប់តែ​បាត់​បន្តៗ​រហូតដល់​ទៅ​៧​នាក់​ក្នុងនោះ​មានកូន​ប្រុស​ស្រី​របស់គាត់​៣​នាក់​និង​អ្នកជិតខាង​៤​នាក់​ព្រមទាំង​អ្នក​មកពី​ចំងាយ​ម្នាក់ទៀត​តែ​ចុងក្រោយ​ចុះ​បាន ពាក់កណ្តាល​ក៏​ស្រែក​ឱ្យគេ​ជួយ​ទាន់​ ​ហើយ​អ្នក​ទី​៨​ពេលនេះ​កំពុង​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាប​។​ ​

​លោក​អនុសេនីយឯក ឡុង សំណាង អធិការ​ង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ស្រុក​បន្ទាយស្រី​បាន​បញ្ជាក់ថា​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម​លោក​អធិការ​បាន​បញ្ជា​ឱ្យ​រូបលោក​ចុះមក​ពិនិត្យ​ភ្លាមៗ​តែម្តង​រួច​ក៏​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​បាននាំគ្នា​ចុះ​លើកយក​សាកសព​ដែល​សា្ល​ប់​ចំនួន​៧​នាក់​ស្រី​២​នាក់​នឹង​ម្នាក់ទៀត​ជា​ប្រុស​ដែល​បាន​ចុះជួយ​ដល់​ពាក់កណ្តាល​ពេលនេះ កំពុង​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

មន្ត្រីនគរបាល​បន្ថែម​ថា​អ្នកស្លាប់​ដោយសារ​ចុះ​អណ្តូង​លូ​នេះ​មាន​ទី​១/​ឈ្មោះ ចែ អូន ភេទ​ប្រុស​អាយុ​១១​ឆ្នាំ និង​ទី​២/​ចែ ជា ហៅ អា​ពា ភេទ​ស្រី​អាយុ​១៣​ឆ្នាំ​,​ទី​៣/ / ចែ រតនា​ភេទ​ស្រី អាយុ​១៥​ឆ្នាំ​ជា​កូន​ម្ចាស់​ដី​ឡូ​ដែលមាន​អណ្តូង​និង​ទី​៤/​ហាយ​ចាន់​ឌី ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​និង​ទី​៥/ ហាយ​ចិន្តា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ និង​ទី​៦/ ឆែម ឃី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​និង​ទី​៧/ ពៀត ពួន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ។​

ចំណែក​ម្នាក់ទៀត​ដែល​បាន​ជួយ​មកពី​ភូមិ​ផ្សេង​ឈ្មោះ តយ តៀម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ស្រែ​ចង្ហូត ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី​ត្រូវបាន​បងប្អូន​ដែល​មក​មើល​ជួយសង្គ្រោះ​ទាន់ពេលវេលា​ដែល​ទើប​ចុះ​បាន​ពាក់កណ្តាល​ប៉ុណ្ណោះ​។​ ​ ​មន្ត្រីនគរបាល​បញ្ជាក់​បន្ថែមថា​ក្រោយពី​លើក​សាកសព​ចេញពី​អណ្តូង​លូ​នោះ​រួចមក​ឪពុកម្តាយ​ទាំងសង់ខាង​បាន​យក​កូន​ទៅផ្ទះ​រៀងៗ​ខ្លួន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូមបញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៤​ព្រឹក​ម៉ិ​ញ​នេះ​លោក​ប៊ុន​ថា​ឬ​រិ​ទ្ធិ​អភិបាលរង​ខេត្ត​បាន​នាំយក​អំណោយ​កាកបាទក្រហម​មក​ចែកជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​១០០​គីឡូក្រាម​,​មី​២​កេះ​និង​សម្ភារៈ​មួយចំនួនទៀត​ក្នុងនោះ​លោក​អភិបាលរង​ខេត្ត​បានប្រគល់​ថវិការ​ក្នុង​មួយ​នាក់​ចំនួន​៨០​ម៉ឺន​រៀល​ផងដែរ​។​ចំណែក​អ្នករងរបួស​ធ្ងន់​ដែល​ត្រូវបាន​សង្គ្រោះ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​នោះ​ក៏​លោក​អភិបាលរង​ខេត្ត​បានប្រគល់​ឱ្យនៅ​អង្ករ​ចំនួន​៥០​គីឡូក្រាម​ផងដែរ​។​111 11122 10007263_1425172391088922_1215935323291257193_o 10257255_1425171967755631_860042953133239093_o 10371495_717835848277194_5637782519177132233_n 10380408_1425172294422265_5543086534833287024_o 10348773_1425171691088992_2053236782998360393_o