នគរបាលខេត្តសៀមរាបឃាត់ខ្លួន មន្ត្រីយោធាម្នាក់ ករណីឆបោកលុយ១៦០០០០រៀល

0

ដោយ ខេង ឧត្តម
សៀមរាប៖ នគរបាលខេត្តសៀមរាបឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ឈ្មោះលឿ សារឿន ហៅហេង សុផល អាយុ៣៥ឆ្នាំ នៅអង្គភាព វរៈ១៥ ចំណុះកងពល តូចលេខ ៤២ប្រចាំ ទិស1475717674262ប្រាសាទ តាមាន់ ត្រូវបាន កម្លាំងនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការ នគរបាល ខេត្តសៀមរាប ឃាត់ខ្លួន ករណីឆបោក ប្រជាពលរដ្ឋ នៅស្រម៉ធំ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ដោយកុហក ប្រជាពលរដ្ឋថា អង្គភាព របស់ខ្លួន ចាប់ឈើ បាន១០០០ពាន់ម៉ែត្រគូប ហើយអង្គភាព បានឲ្យឈើ មកខ្លួន១០០ម៉ែត្រគូប ទុកចែក ប្រជាពលរដ្ឋ ក្រីក្រ ដោយជនសង្ស័យ បានជួយឈើ ឲ្យប្រជាពលរដ្ឋ មួយម្នាក់ ២០ម៉ែត្រគូប តែសូមថ្លៃប្រេង ១៦០០០០រៀល។
មន្ត្រីនគរបាល បានឲ្យដឹងថា ក្រោយពីបានលុយហើយ ជនសង្ស័យ បានគេចខ្លួន បាត់តែម្ដង។ រហូតថ្ងៃទី ៤ខែតុលាឆ្នាំ ២០១៦ ជនសង្ស័យ បានជិះម៉ូតូ មកភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ដោយបាន កុហកប្រជាពលរដ្ឋ ម្នាក់ទៀត ដូចខាងលើ ហើយសូមលុយ ២០ម៉ឺនរៀល សម្រាប់ជួយ ថ្លៃប្រេងដូចមុនដែរ ។
នគរបាលបន្ថែមថា ក្រោយពីទទួលបាន លុយលើកទី២ ហើយជនរងគ្រោះ ទី១បាន មកដល់ ហើយក៍រាយការណ៍ ទៅនគរបាល ដើម្បីឃាត់ខ្លួន ។
ជនសង្ស័យ ត្រូវបាន កសាងសំណុំ រឿងបញ្ជូនទៅ តុលាការខេត្តសៀមរាប ដើម្បីអនុវត្តតាមច្បាប់៕

1475717670474