ជំនាញរដ្ឋបាលព្រៃឈើសហការជាមួយ អាវុធហត្ថស្រុកវើុនសៃចុះបង្ក្រាបគំនរឈើសុក្រំដែលឈ្មួញដឹកយកមកលាក់ទុក

0

ដោយ: យក្ខឡោម

ខេត្តរតនគិរី៖ គំនរឈើប្រភេទសុក្រំចំនួន៤៣កំណាត់មុខយក្សដែលមានមុខកាត់ធំៗជាប្រភេទឈើមូលដែលមានប្រវែងចាប់ពី៥ម៉ែត្រឡើងទៅ១០ម៉ែត្រដែលក្រុមឈ្មួញដឹកយកមកលាក់ទុកនៅក្នុងដីចំការកៅស៊ូរបស់ក្រុមហ៊ុនម៉ាងយ៉ាងខេ(វៀតណាម)ក្បែររោងចក្រឈើក្រុមphoto_2016-10-06_16-52-10ហ៊ុននោះត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែកអូរជុំ សហការជាមួយកម្លាំងកងរាជអាវុធ
ហត្ថស្រុកវ៉ើនសៃ ចុះបង្ក្រាបបាន។ ហេតុការណ៍ចុះបង្ក្រាបគំនរឈើខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ខែតុលាឆ្នាំ២០១៦ត្រង់ចំណុចក្នុងចំការកៅស៊ូក្រុមហ៊ុនម៉ាងយ៉ាងខេ (វៀតណាម)ស្ថិតនៅក្នុងស្រុកវើុនសៃ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅស្រុកវ៉ើនសៃបានបង្ហើបឲ្យដឹងថាឈើសុក្រំដែលឈ្មួញយកមកលាក់ទុកនៅក្នុងដីចំការកៅស៊ូរបស់ក្រុមហ៊ុនម៉ាងយ៉ាងខេ នេះគឺជាឈើរបស់ឧកញ៉ា ម្នាក់ដែលល្បីល្បាញខាងរកស៊ីដឹកជញ្ជូនឈើជាយូមកហើយដែលកន្លងមកតែងតែធ្វើការដឹកជញ្ជូនយកមកលាក់នៅក្រុមហ៊ុនម៉ាងយ៉ាងខេនេះ។

ប្រភពបានបន្តទៀតថា បើតាមការអង្កេតគឺឈើដែលឈ្មួញបានយកមកលាក់ទុកនៅទីតាំងខាងលើគឺបណ្តាលមកពីពេលថ្មីៗមកនេះ មានការដាក់ចេញនូវបទបញ្ជាពីប្រមុខរាជដ្ឋាភិបាលឲ្យការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ហើយស្ថាប័ន និងកម្លាំងជំនាញដែលពាក់
ព័ន្ធបានធ្វើការដោយយកចិត្តទុកដាក់ ទើបឈានទៅដល់ធ្វើការបង្ក្រាប។

តាមការឲ្យដឹងពីលោក ជា កុណារ៉ានាយផ្នែករដ្ឋបាលព្រៃឈើបីស្រុក(ស្រុកវ៉ើនសៃ តាវែង អូរជុំ)បានឲ្យដឹងថា មូលហេតុដែលអាចបង្ក្រាបបទល្មើសឈើសុក្រំនៅចំណុចខាងលើបានគឺដោយសារមានការសហការណ័ពីកម្លាំងសម្ងាត់ ក៍ដូចជាក្រុមអ្នកសារព័ត៌មាន ទើបលោ
កបានដឹកនាំកម្លាំងជំនាញដោយសហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកវើុនសៃចុះបង្ក្រាបតែម្តង។

លោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើបានបញ្ជាក់ទៀតថា ឈើសុក្រំទាំងនេះមានចំនួន៤៣កំណាត់ ហើយនៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០១៦នេះ កម្លាំងជំនាញរួមនឹងអាវុធហត្ថកំពុងតែស្នើឲ្យខាងក្រុមហ៊ុនម៉ាងយ៉ាងខេ ជួយធ្វើការដឹកជញ្ជូនយកមកផ្ញើទុកនៅក្នុងក្រុ
មហ៊ុនម៉ានយ៉ាងខេជាបណ្តោះអាសន្នសិនព្រោះឈើទាំងនេះវែងហើយផ្លូវក៍ពិបាកទៀត ប៉ុន្តែលោកបានបញ្ជក់បន្ថែមថា ឥឡូវនេះលោកកំពុងតែរករថយន្តណាដែលអាចស្ទួចឈើទាំងនេះបានដើម្បីធ្វើការដឹកជញ្ជូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តទៅតាមនិតិវិធី ៕

photo_2016-10-06_16-56-18