នាវាចំបាំងប្រភេទប្រយុទ្ធរយៈចំងាយឆ្ងាយនឹងមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុនៅថ្ងៃទី២៧-៣១ខែតុលាឆ្នាំ២០១៦

0

ខេត្តព្រះសីហនុ៖ម៉ោង២,៣០ នាទីរសៀលថ្ងៃទី៦-១០-២០១៦ នៅសាលាខេត្តព្រះសីហនុ ឯឧ យន្ត មីន បានទទួលជួបពិភាក្សាជាមួយ សេនានុពន្ធ័យោធាជើងទឹកអូស្ត្រាលី ស្តីពីដំណើរទស្សនកិច្ចរបស់នាវាចំបាំងកងទព័ជើងទឹកអូស្ត្រាលី ឈ្មោះ HMAS WARRAMUNGA នៅខេត្តព្រះសីហនុ។

ឯឧ យន្ត មីនអភិបាលខេត្តព្រះសីហនុ អោយដឹងថា
ដំណើរទស្សនកិច្ចនេះមានគោលបំណង៖បង្កើនចំណងមិត្តភាពអូស្ត្រាលីនិងកម្ពុជា។
ក្រុមនាវឹកនឹងជួយក្នុងគំរោងប្រតិបត្តិការការពារ រួមមានផ្តល់ការគាំទ្រដល់មូលដ្ឋានទព័ជើងទឹកសមុទ្ររាម ,បណ្តុះបណ្តាលភាសាបរទេស និងជួយដល់ការងារសហគមន៍ និងមានលេងកីឡារួមគ្នាជាលក្ខណៈមិត្តភាពជាដើម។

សូមបញ្ជាក់ថា នាវា HMAS WARRAMUNGA ជាប្រភេទនាវាចំបាំងប្រភេទប្រយុទ្ធចំងាយឆ្ងាយសំរាប់ការពារដែនអាកាសនៅលើផ្ទៃទឹកនិងក្រោមទឹក,ជានាវាសំរាប់ឃ្លាំមើល ឈ្លបយកការណ៍។
នាវានេះអាចផ្ទុកឧទ្ធម្ភាគចក្រ MH_60R ដែលមានមុខងារច្រើនយ៉ាងដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនាវាមុជទឹក និងការរុករកព្រមទាំងមានសត្ថភាពខ្ពស់ក្នុងការសង្រ្គោះ។
នាវានេះមានមន្ត្រីនាវិកចំនួន២៥នាក់,ក្រុមនាវិកចើងទឹកចំនួន១៣៨នាក់។
មានប្រវែង១១៨ម៉ែត្រ ទទឹងនាវា១៤,៨ម៉ែត្រ,បាតនាវា៦,២ម៉ែត្រ,ទំងន់ផ្ទុក៣៩០០តោន។

គួររំលឹកថាកាលពីប៉ុន្មានឆ្នាំមុននាវាចំបាំងឈ្មោះ HMAS WARRAMUNGA ក៍ធ្លាប់បានចូលរួមក្នុងសកម្មភាពកីឡាជាមួួួយក្រុមនាវឹកកងទព័ជើងទឹកកម្ពុជាផងដែរ។

នាវាចំបាំងប្រភេទប្រយុទ្ធរយៈចំងាយឆ្ងាយរបស់កងទព័ជើងទឹកអូស្ត្រាលី នេះនឹងចូលចតនៅខេត្តព្រះសីហនុ នៅថ្ងៃទី២៧-៣១ តុលា ២០១៦ ខាងមុខប្រសិនជាមិនមានអ្វីប្រែប្រួលទេ។
បន្ទាប់ពីចប់កិច្ចពិភាក្សាភាគីទាំងពីរក៍បានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ៕

screenshot_2016-10-06-18-42-04screenshot_2016-10-06-18-47-01

screenshot_2016-10-06-18-44-55

screenshot_2016-10-06-18-45-24