ដោយ៖ពលះមណ្ឌលគិរី៖រូបសំណាក់លោកតាភ្នំដោះក្រមុំ (លោកតា ស្រុះ) ដែលគេដាក់តាំង ដើម្បីគោរពបូជា នៅលើភ្នំដោះក្រមុំ ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ត្រូវបានជនមិនស្គាល់មុខវាយបំបាក់ករ និងដៃខាងស្តាំនៅយប់ថ្ងៃទី៦ខែតុលាឆ្នាំ២០១៦នេះសមត្ថកិច្ចបានសន្និដ្ឋានថាអាចជាអំពើររបស់ក្មេងញៀនថ្នាំ។
ពាក់ព័ន្ធទៅនឹងហេតុការណ៍ខាងលើនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រាប់អោយដឹងនៅព្រឹកថ្ងៃសុក្រទី៧ខែតុលាឆ្នាំ២០១៦នេះថា ឯកឧត្តមកំពុងធ្វើការអំពាវនាវនិងចេញបទបញ្ជាជាបន្ទាន់ស្នើរឲ្យអាជ្ញាធរមានសមត្ថកិច្ចទូទាំងខេត្តមណ្ឌលគិរី ចុះស្រាវជ្រាវតាមចាប់ជនបង្កដែលវាយកំទេចរូបសំណាក់លោកតាស្រុះនៅភ្នំដោះក្រមុំ ព្រោះកន្លែងគោរពបូជាដ៍ស័ក្តសិទ្ធនេះ មិនមែនតែប្រជារាស្រ្តធម្មតានោះទេដែលមកគោរព សូម្បីតែព្រះមហាក្សត្រខ្មែរ និងសម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រទ្ឌបណ្ឌិត ក៍លោកអញ្ជើញនឹងយាងមកធ្វើការបួងសួងសុំសេចក្តីសុខសប្បាយផងដែរ។
សូមបញ្ជាក់ថា លោកតា ស្រុះ នៅលើភ្នំដោះក្រមុំ ស្ថិតនៅភូមិដោះក្រមុំសង្កាត់ សុខដុម ក្រុង សែនមនោរម្យ កាលពីវេលាយប់ម៉ិញមានជនមិនស្គាល់មុខបានវ៉ៃបំបាក់ក និងដៃស្តាំ ដែលហេតុការណ៍នេះធ្វើឲ្យមហាជននិងអាជ្ញាធរក្នុងតំបន់នេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ហើយនៅវេលាព្រឹកមិញកងកំលាំងនគរបាលខេត្ត ក្រុង ប៉ុស្តិ៍និងមន្រ្តីមន្ទីរវប្បធ័រ និងវិចិត្រសិល្បៈយ៉ាងច្រើនអញ្ជើទៅទីនោះ ដើម្បីចូលរួមស្រាវជ្រាវរកមុខ
ជនបង្កមកសួរនាំនិងចាត់វិធានការតាមនិតិវិធី៕