បន្ទាយមានជ័យ៖កម្លាំងនគបាលការពារព្រំដែនគោកលេខ ៩១១ បានបន្តឃាត់ពលករឆ្លងដែនខុសច្បាប់ធ្វើការអប់រំបានចំនួន៤៣នាក់នៅថនងៃទី០៦ខែតុលាឆ្នាំ ២០១៦នៅតាមបន្ទាត់ព្រំដែនស្ថិតភូមិសាស្គ្រឃំុអូរបីជាន់ស្រុកអូរជ្រៅ។
លោកវរះសេនីយ៍ សូរ ចាន់ណារី មេញ្ជាការនគបាលវរះការពារព្រំដែនគោកលេខ៩១១ បានអោយដឹងថា៖ដោយមានការណែនាំពីគណះបញ្ជាការឯភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យ កម្លាំងនគបាលការពារព្រំដែនគោកលេខ៩១១បានចេញល្បាត់តាមបន្ទាត់ព្រំដែនបានប្រទះឃើញពលករចំណាក់ស្រុកខុសច្បាប់មានបំណងឆ្លងដែនដោយខុសច្បាប់ក្នុងភូមិសាស្គ្រឃំុអូរបីជាន់។
កម្លាំងនគបាលបានឃាត់នាំយកមកប៉ុស្តិ៍នគបាលឃំុអូរបី ជាន់មានចំនួន៤៣នាក់មានស្រី២៥នាក់មានមកពីខេត្តបន្ទាយមានជ័យចំនួន១៥នាក់ស្រី០៩នាក់ មកពីខេត្តសៀម រាបចំនួន៣០នាក់ស្រី១៦នាក់ មកពីខេត្តកំពង់ធំចំនួន០៨ នាក់។
លោកបានបន្តថា៖ក្នុងចំណោមពលករខ្មែរឆ្លងដែនខុសច្បាប់មានភាគច្រើនគឺពលករដែលមានប័ណ្ណពណ៌ផ្កាឈូកដែលអាជ្ញាធរថៃធ្វើជូនជាពលករធ្វើការនៅប្រទេសថៃដោយស្របច្បាប់។
ពលករខ្មែរដែលទៅធ្វើការតាមស្រុកជាប់ជាយដែនទៅព្រឹកវិលល្ងាច ហើយឆ្លងកាត់តាមច្រករបៀងទៅមកដោយជិតផ្ទះទើបឆ្លងដែនដោយខុសច្បាប់។
បញ្ជាក់ថា: កាលពីថ្ងៃទី០៥ខែតុលាឆ្នាំ២០១៦កម្លាំងនគបាលឃាត់អប់រំបានចំនួន៣៥នាក់ស្រី១៦នាក់និងបន្តឃាត់នៅថ្ងៃទី០៦ខែតុលាឆ្នាំ២០១៦បានឃាត់បានចំនួន៤៣នាក់ស្រី២៥នាក់បានធ្វើការអប់រំណែនាំបញ្ជូនទៅលំនៅដ្ឋានវិញ៕ដោយ:ឃិន គន្ធា