សមត្ថកិច្ចចម្រុះចុះរឹបអូសឈើសុក្រំ៦៧ កំណាត់ដែលក្រុមឈ្មួញបានគរទុកនៅមាត់ទន្លេសេសានបម្រុងដឹកទៅប្រទេសជិតខាង

0

ខេត្តរតនគិរី៖ កម្លាំងរដ្ឋបាលព្រៃឈើផ្នែកបរកែវ សហការណ៍ជាមួយកម្លាំងអាវុធហត្ថមូលដ្ខាន កម្លាំងនគរបាល និងកម្លាំងយោធាស្រុកអូរយ៉ាដាវ នៅវេលាម៉ោង១២នឹង៣០នាទីយប់ថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែតុលាឆ្នាំ២០១៦នេះ បានចុះរឹបអូសឈើសុក្រំចំនួន៦៧កំណាត់ ដែលក្រុមឈ្មួញដឹកយកមកគរទុកបម្រុងនាំទៅប្រទេសវៀតណាម តាមផ្លូវទឹកត្រង់ចំណុច ច្រាំងទន្លេសេសាន្ត ស្ថិតក្នុងភូមិបាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។នាយផ្នែករដ្ឋបាលព្រៃឈើបរកែវលោក ឡេង យុគ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានព៌ត៌មាន ពីកម្លាំងសម្ងាត់ថា មានគំនរឈើនោះរូបលោក សុំយោបល់ថ្នាក់លើចុះបង្ក្រាបទាំងយប់តែម្តង។លោក ឡេង យុគ បានប្រាប់បន្តទៀតថា ឈើសុក្រំចំនួន៦៧កំណាត់នេះ កម្លាំងលោកបានយកមធ្យោបាយ មកដឹកទៅរក្សាទុកនៅស្នាក់ការ រដ្ឋបាលព្រៃឈើបរកែវ។

ជាការកត់សម្គាល់ក្នុងរយៈពេលជិតមួយខែនេះ សកម្មភាពក្រុមឈ្មួញដឹកឈើទៅវៀតណាមបានស្ងប់ស្ងាត់ហើយក្រុមសមត្ថកិច្ច មកពីរាជធានីភ្នំពេញនិងក្នុងខេត្តរតនគិរីប្រមាណ៥០ស្ថាប័នប្រចាំការតាមដងផ្លូវជាតិលេខ៧៨ ដោយក្រុមសមត្ថកិច្ចខ្លះ ក្រោមលេសដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ នោះបច្ចុប្បន្នពុំមានវត្តមានទៀតទេ៕ដោយ: យក្ខឡោមimageimageimage