រយៈពេល៩ខែកន្លងទៅនេះ ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរជាង៣០០គ្រួសារហើយទទួលបានការអនុញ្ញាតសាងសង់និងជួសជុលផ្ទះពីអាជា្ញធរជាតិអប្សរា

0

សៀមរាប៖ប្រជាពលរដ្ឋដែលរស់នៅស្របច្បាប់ក្នុងតំបន់អង្គរ មិនត្រូវបានហាមឃាត់ក្នុងការងាររុះរើផ្ទះចាស់ ដើម្បីជួសជុល ឬសាងសង់ថ្មីជំនួសនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះimg_20161007_184545 ការសាងសង់តូចៗក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានីមួយៗ ដែលចុះទៅជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។ ការចុះប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងការអនុញ្ញាតសាងសង់ផ្ទាល់នៅមូលដ្ឋានគឺជាសេវាកម្មមួយដែលអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជាខ្លាំងក្នុងសម្រួលការលំបាកដល់ប្រជាជនក្នុងការធ្វើដំណើរឆ្ងាយ និងរង់ចាំពេលវេលាយូរ។img_20161007_184548

តាមរបាយការណ៍ក្រុមការងារសហគមន៍ របស់អាជ្ញាធរជាតិអប្សរាចេញផ្សាយថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦បញ្ជាក់ថា ក្នុងរយៈពេល៩ខែកន្លងទៅនេះ ក្រុមការងារសហគមន៍បានចុះពិនិត្យនិងអនុញ្ញាតការសាងសង់ និងការជួសជុលផ្ទះដល់មូលដ្ឋានជូនប្រជាពលរដ្ឋផ្ទាល់បានចំនួន៣៣៩ករណី។ ក្រៅពីចុះពិនិត្យនិងអនុញ្ញាតការសាងសង់និងការជួសជុលផ្ទះដល់ប្រជាពលរដ្ឋ ក្រុមការងារសហគមន៍ ក៏បានចុះទៅអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីការចូលរួមថែរក្សាការពារនិងអភិរក្សសម្បត្តិបេតិកភណ្ឌជូនដល់ប្រជាពលរដ្ឋបានចំនួន៣៣ភូមិ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៣៣៨៧នាក់ និងអប់រំតាមសាកលវិទ្យាល័យចំនួន៦ ដែលមាននិស្សិតចូលរួមសរុប៦៣៨នាក់។img_20161007_184536

ជាមួយគ្នានេះ ក្រុមការងារសហគមន៍ក៏បានចុះជួបសួរសុខទុក្ខ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារកចែកជូនដល់ស្រ្តីទើបឆ្លងទន្លេរួចចំនួន១៤៦២គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ព្រមទាំងឧបត្ថម្ភសម្ភារៈនិងថវិកាដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះនិងខ្យល់កន្ត្រាក់ផ្ទះចំនួន៧គ្រួសារ ៕

img_20161007_184532img_20161007_184540