ក្រុងហ្សាការតាៈ ការផ្ទុះផេះក្តៅដ៏ខ្លាំងក្លា ពីភ្នំភ្លើង Sangiang នៅក្នុងខេត្ត ភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី Nusatenggara នៅថ្ងៃសុក្រ បានបង្ខំឱ្យជម្លៀសចេញពីតំបន់ដែលស្ថិតនៅជម្រាលនៃភ្នំភ្លើងនេះ និងកោះក្បែរខាង នេះបើតាមវេបសាយបរទេសឆាយណាដេលីផ្សាយកាលពីម្សិលមិញ។
លោក ម៉ូហាម៉េដ ហេនដ្រាស្តូ (Muhammad Hendrasto) ប្រធានទីភ្នាក់ងារភ្នំភ្លើងវិទ្យា (, head of National Volcanology Agency,)បានឲ្យដឹងថា ភ្នំភ្លើង Sangiang ដែលមានចម្ងាយ 1.842 គីឡូម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងកោះតូចមួយនៃស្រុក Bima បានព្រួសផេះ រហូតដល់ទៅ 3000 គីឡូម៉ែត្រ ទៅលើមេឃ នៅម៉ោង 15:55 ល្ងាចម៉ោងក្នុងស្រុក។
លោកបានបញ្ជាក់ថា៖ "កសិករដែលដាំដុះលើដីនៅកោះនេះចម្ងាយ 7 គីឡូម៉ែត្រពីដីក្រហូង ភ្នំភ្លើងនេះ ត្រូវបានគេប្រាប់ឱ្យចាកចេញពីតំបន់នោះចាប់តាំងពីព្រឹកមកម្ល៉េះ។ ពួកគេ ត្រូវបានគេព្រមានមិនឱ្យចូលទៅកាន់កោះនេះទេ ក្នុងអំឡុងពេលផ្ទុះនេះ"។ លោកបានបន្តថា បន្ទុះភ្នំភ្លើង Sangiang ត្រូវបានគេប្រកាសពីកម្រិតប្រុងជើងការខ្ពស់បំផុតចាប់តាំងពីខែមិថុនា 14, 2013 ។« ជាមួយនឹងការផ្ទុះនេះយើងទំនងជានឹងលើកឡើងនូវកម្រិតជូនដំណឹងខ្ពស់បំផុតបន្ថែមទៀត សម្រាប់ការជម្លៀសនៃអ្នកដែលរស់នៅក្នុងកោះក្បែរនោះ។
ភ្នំភ្លើង Sangiang ស្ថិតក្នុងចំណោម ភ្នំភ្លើងផ្ទុះដ៏សកម្មក្នុងចំណោមភ្នំភ្លើង 129 នៅក្នុង ប្រទេសឥណ្ឌូនេស៊ី ដែលជាងាយនឹងផ្ទុះ កើតមានភាពចលាចល ដោយសារការរញ្ជួយដី ដោយសារតែទីតាំងរបស់វានៅលើតំបន់ប៉ាស៊ីហ្វិក " ក្រវាត់ភ្លើង " នៃខ្សែបន្ទុះភ្នំភ្លើង នៅជុំវិញ អាងតំបន់ប៉ាស៊ីហ្វិក។ នាឆ្នាំ១៥១២ ភ្នំភ្លើងនេះបានផ្ទុះជាលើកទី១ហើយជាបន្តបន្ទាប់ភ្នំភ្លើងនេះត្រូវបានគេជឿថាបានផ្ទុះឡើងចំនួន២០លើក។
នៅឥណ្ឌូនេស៊ី កើតមានបន្ទុះភ្នំភ្លើងចំនួន 452 volcanoes មាន៧៥ភាគរយនៃបន្ទុះភ្នំភ្លើងសរុបទូទាំងពិភពលោក( 75 per cent of the world's total)។ សូមបញ្ជាក់ថា នៅក្នុងខែកុម្ភៈ មនុស្សជាង 15 នាក់ត្រូវបានសម្លាប់និង មនុស្សរាប់ម៉ឺននាក់ ផ្សេងទៀតបានត្រូវប្តូរការតាំងទីលំនៅ នៅពេលដែល ភ្នំភ្លើង Sinabung នៅស៊ូម៉ាត្រា ខាងជើងផ្ទុះឡើង៕