ច្បាប់​មិនទាន់​អនុ​ញាតិផង​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​ចំនួន​១៥​ហិច​តា​ជិត​រួច​ដោយសារ​ត្រូវ​រូ​វ​ជាមួយ​អាជ្ញាធរ​ស្រុក​កំពង់ស្វាយ​ឃុ​ប​ឃឹ​ត​អោយ​ឈូសឆាយ​ដោយ​គ្មាន​ច្បាប់​អនុញាតិ​

0

កំពង់ធំ=ដីព្រៃចំនួនជាង១៥ហិចតាត្រូវបានអាជ្ញាធរស្រុកកំពង់ស្វាយឃុបឃឹតគ្នាជាមួយម្ចាស់ដីរួមជាមួយម្ចាស់គ្រឿងចក្រយកមកឈូសឆាយដោយច្បាប់អនុញាតិ ដោយយកឡេះថាច្បាប់បានរត់ដល់សាលាខេត្តកំពង់ធំ ទាំងប្លង់ដីទាំងច្បាប់ដាក់គ្រឿងចក្រ តែផ្ទុយទៅវិញគឺគ្មានច្បាប់គ្មានប្លង់អ្វីទាំងអស់នៅពេលដែលយើងសុំអោយបង្ហាញចំពោះមុខ ដែលមានទីតាំងនៅក្នុងភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។
ទង្វើទាំងអស់នេះបានធ្វើអោយមានការសង្ស័យថាអាជ្ញាធរស្រុកកំពង់ស្វាយជាអ្នកចូលរួមប្រព្រឹត្តបទល្មើសដោយខុសច្បាប់និងចូលរួមប្រព្រឹត្តអំពើពុយរលួយ តាមបែបជាន់ថ្នាក់ទើបបណ្ដោយអោយការប្រព្រឹត្តការកាប់រុករានដីព្រៃច្រើនរាប់មិនអស់ យកមកធ្វើជាកម្មសិទ្ធិស្របច្បាប់ ដោយសង្កេតឃើញថាច្បាប់មិនទាន់បានផងដាក់គ្រឿងចក្រឈូសឆាយដីជិតរួចបាត ទោះបីច្បាប់អនុញាតិឬមិនអនុញាតិក៏ដោយ ដីគឺរួចរាល់ជាស្រេច នេះជាទំលាប់របស់អ្នកកំពង់ធំ។image51
ពាក់ព័ន្ធនិងការចោតប្រកាន់នេះ លោក អ៊ុល ម្ចាស់ដីបានឆ្លើយថាច្បាប់មានទាំងប្លង់រឹង និងច្បាប់ឈូសឆាយ តែបាន់យកទៅដាក់នៅសាលាខេត្តដើម្បីអោយអភិបាលខេត្តសញ្ញេបោះត្រាអោយតែមិនទាន់បានទេ ហើយអ្នកសារពត័មានយើងបានសួរថាហេតុអីច្បាប់មិនទាន់បានផងមិចក៏ហ៊ានដាក់គ្រឿងចក្រ តែលោកមិនបានឆ្លើយតបនោះទេ។
លោក សិលា ម្ចាស់គ្រឿងចក្របានប្រាប់ថាលោកពុំបានដឹងទេ ម្ចាស់ដីជាអ្នករត់ច្បាប់បើគ្មានច្បាប់គឺលោកមិនហ៊ានដាក់គ្រឿងចក្រនោះទេ ក្នុងនោះអ្នកសារពត័មានយើងសួរថា បើលោកដឹងថាច្បាប់មិនមាននៅក្នុងដៃផងហេតុអីក៏ហ៊ានដាក់គ្រឿងចក្រ អញ្ចឹងមានតែលោកជាអ្នករួចចំណែកប្រព្រឹត្តបទល្មើសដោយខុសច្បាប់។
លោក អ៊ុន បុត អភិបាលស្រុកកំពង់ស្វាយ បានអោយដឹងថាលោកសោកស្ដាយដែលពុំមានអ្នកណាផ្ដល់ពត័មានអោយលោក តែលោកនិងបញ្ចាអោយសមត្ថកិច្ចរបស់លោកចុះទៅកន្លែងឈូសឆាយតែម្ដង់ដើម្បីពិនិត្យនិងឃាតយកគ្រឿងចក្រទាំងនោះ អនុវត្តន៍តាមច្បាប់។ប៊ុនរិទ្ធីimage49image50
image53image4720161007_10363620161007_103655