កំពង់ធំ=អាជីវកម្មបូមខ្សាច់ដុះស្លែរម្នាក់ដែលមានឈ្មោះតាំងជាងហ៊ូន ហៅអៀច ដែលជាប្រពន្ធរបស់លោក ជីវគីមអ៊ុន ចៅសង្កាត់អូរកន្ទោរ ស្ថិតនៅក្នុងក្រុងស្ទឹងសែនដែលធ្វើអាជីវកម្មបូមខ្សាច់រាប់សិបឆ្នាំមកហើយនោះឥឡូវនេះត្រូវបានប្រជាពលរដ្នដែលរស់នៅអែបនឹងមាត់ស្ទឹងជាច្រើនរយគ្រួសារបានរិះគន់និងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីររឿងការបូមខ្សាច់ដែលធ្វើអោយបាក់ដីមាត់ច្រាំងស្ទឹងបន្ដិចម្ដងៗជារៀងរាល់ឆ្នាំរហូតកន្លែងខ្លះបាក់ច្រាំងដល់សរសផ្ទះរបស់ពួកគាត់។
តាមប្រភពពត៍មានពីរប្រជាពលរដ្នដែលរស់នៅក្នុងភូមិអូរកន្ទោរ សង្កាត់អូរកន្ទោរ ក្រុងស្ទឹងសែនបានប្រាប់អ្នកយកពត៍មានថាដោយសារតែប្ដីរបស់គាត់ជាមេឃុំផងនោះទើបប្រជាពលរដ្ននៅក្នុងឃុំអូកន្ទោរទាំងមូលខ្លាចមិនហ៊ាននិយាយឬតវ៉ាពីររឿងបាក់ច្រាំងនេះឡើយ មេឃុំនេះបានបណ្ដែរបណ្ដោយអោយប្រពន្ធឈ្មោះ តាំងជាងហ៊ូន រូបនេះអោយធ្វើអាជីវកម្មបូមខ្សាច់បើទោះបីរដឹងថាច្បាប់របស់ខ្លួនហួសសុពលភាពហើយក៏ដោយ តាមប្រភពដដែលបានអោយដឹងថាមិនត្រឹមតែបូមខ្សាច់ប៉ុណ្ណោះទេថែមទាំងស្ដុបខ្សាច់ជាច្រើនរយម៉ែត្រគូបនិងជាច្រើនកន្លែងទៀតផង។
លោកជីវគីមអ៊ុនចៅសង្កាត់អូកន្ទោរបានប្រាប់អោយដឹងថាប្រពន្ធរបស់គាត់មានច្បាប់អនុញាតិចេញពីរក្រសួងសំរាប់ធ្វើអាវកម្មបូមខ្សាច់នេះ ទទឹមនិងនោះប្រជាពលរដ្នបានសំដែងនូវភាពមិនសប្បាយចិត្តត្រង់ថាអាជ្ញាធរខេត្តបានបណ្ដែបណ្ដោយអោយមេសង្កាត់រូបនេះយកអំណាចរបស់ខ្លួនពីរក្រោយខ្នងដើម្បីអោយប្រពន្ធខ្លួនបូមខ្សាច់រហូតរាប់សិបឆ្នាំដោយគ្មានអាជ្ញាធ័រណាអើពើពីររឿងបាក់ច្រាំងស្ទឹងជាហូរហែរ រលុះដីមាត់ស្ទឹង ការដឹកជញ្ចូនខ្សាច់ជារៀងរាល់ថ្ងៃ ក្នុង១ថ្ងៃរាប់សិបឡាន ដែលធ្វើអោយថ្នល់ស្រុតនិងខូចខាតជាបណ្ដើៗ។
ភ្នាក់ងារសារពត៍មានយើងបានព្យាយាមទំនាក់ទំនងតាមទូស័ព្ទជាច្រើនដងទៅ លោកហាក់ពុទ្ធី ប្រធានធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ធំ ដើម្បីអោយលោកជួយស្រាយបំភ្លឺច្បាប់បូមខ្សាច់នេះ ថាតើក្រសួងបានចេញច្បាប់មែនឬមិនមែនតែលោកពុំលើកទូស័ព្ទទាល់តែសោះ៕