ពលរដ្ឋអំពាវនាវ ឲ្យ សមត្ថកិច្ច ខេត្តកំពត បង្ក្រាប មេកន្ទុយលេខនៅ ក្នុងផ្សារ ស្រុកកំពង់ត្រាច

0

ខេត្តកំពត៖ ប្រជាពលរដ្ឋរស់នៅ ភូមិកំពង់ត្រាចទី១ ឃុំ កំពង់ត្រាចខាងកើតស្រុក កំពង់ត្រាច ខេត្តកំពត បាន អំពាវនាវ ឲ្យលោក ចាន់ ចេស្តា អភិបាលខេត្ត កំពតនិង លោក ម៉ៅចន្ធ័img_20161009_095959មធុរឹទ្ធ ស្នងការ នគរបាល ខេត្ត កំពត ចាត់វិធានការ បង្ក្រាប មេកន្ទុយលេខ ២ កន្លែង ក្នុង មូលដ្ឋាន របស់ ពួកគាត់ ជាបន្ទាន់ ដើម្បី កុំ ឲ្យ ប៉ះពាល់ ដល់ សន្តិសុខ សង្គម តទៅទៀត ។ មានការ រិះគន់ ចំៗ ថា លោកមេប៉ុស្តនិង អធិការនគរបាល ស្រុក ទទួលបាន ផលប្រយោជន៍ ជាប្រចាំ ពី មេកន្ទុយលេខ ទើប បណ្ដោយ ឲ្យ បទល្មើស កើតឡើង យ៉ាង ពេញបន្ទុក ។ ដូច្នេះ លោក ឧ ត្ត ម សេនីយ៍ត្រី ស្នងការ នគរបាល ខេត្ត កំពត មិនត្រូវ មើលរំលង តទៅទៀត ទេ ចំពោះ ល្បែងស៊ីសង ដែល ធ្វើ ឲ្យ ប៉ះពាល់ យ៉ាងខ្លាំង ដល់ សន្តិសុខ សង្គម ។img_20161009_095659
អ្វីដែល ធ្វើ ឲ្យ ប្រជាពលរដ្ឋ ហួសចិត្ត នោះ គឺល្បែងកន្ទុយលេខ ចំពោះ អ្នកចូលរួម លេងល្បែង នេះ ដោយ គេអះអាងថា ខ្លួន បាន សុំ ការអនុញ្ញាត និង បង់លុយ ឲ្យ លោកមេប៉ុស្ត ក៏ដូចជា អធិការនគរបាល ស្រុក រួចហើយ ដូច្នេះ គ្មាន សមត្ថកិច្ច ណា មក បង្ក្រាប ឡើយ ។ សេចក្ដីរាយការណ៍ ពី ប្រជាពលរដ្ឋ ដែល រស់នៅ ជិត ទីតាំង មេកន្ទុយលេខ បាន ឲ្យ ដឹងថា គេ បើក លេង ជា រៀងរាល់ថ្ងៃ មាន មនុស្ស ចូលរួម លេង យ៉ាង គគ្រឹកគគ្រេង ។ ចាប់ផ្ដើម ដំណើរការ ចាប់ពី ម៉ោង ០៨ព្រឹក រហូតដល់ ម៉ោង០៣និង៣០នាទីល្ងាចទើប បញ្ឈប់ ហើយ មាន អ្នកខ្លះ ចាញ់ អស់ លុយកាក់ ទ្រព្យសម្បត្តិ ដោយ មិនឃើញ មាន សមត្ថកិច្ច ណា មក បង្ក្រាប ទេ បើទោះបីមេ កន្ទុយលេខនោះ នៅ មិន ឆ្ងាយ ពី ប៉ុស្ដិ៍នគរបាល រដ្ឋបាល ឃុំ អង្គសុភី និង ឃុំកំពង់ត្រាចខាងកើតក៏ដោយ ។img_20161009_095823ទាក់ទង ទៅនឹង បញ្ហា ខាងលើនេះ លោក ទេព រុនមេប៉ុស្ត អង្គ សុភី បាន ដោះសា ថា លោកមិនដឹងអ្វីទាំងអស់។ទោះជា យ៉ាងណា ប្រជាពលរដ្ឋ នៅ ភូមិ មូលដ្ធាន បាន ឲ្យ ដឹង ថាបើ គ្មាន ការ បើកដៃ ឃុបឃិត ពី សំណាក់អាជ្ញាធរ និង សមត្តកិច្ច គឺ គ្មាន នរណា ហ៊ាន បើក ល្បែងសុីសង បំពាន ច្បាប់ ឡើយ ។ ហេតុនេះ លោកម៉ៅចន្ធ័ មធុរឹទ្ធិស្នងការ នគរបាល ខេត្តពត ត្រូវ ពិនិត្យមើល ភាព អសកម្ម របស់ សមត្ថកិច្ច និង មន្ត្រី ខ្លូន ខ្លះ ផង ព្រោះមេកន្ទុយលេខនៅជិតប៉ុស្តណាស់ ហេីយកំពុង ធ្វើ ឲ្យ ប៉ះពាល់ យ៉ាងខ្លាំង ដល់ សន្តិសុខ សង្គម ៕ប្រជាពលរ្ឋនៅស្រុកកំពង់ត្រាច បាននាំគ្នាលើកឡើងថា តើពេលណាទើបលោកអធិការស្រុកកំពង់ត្រាចបង្ក្រាបមេកន្ទុយលេខឬមួយជាឆ្នាំងបាយ របស់សមត្តកិច្ចនិងអាជ្ញាធរបានជាមិនហានបង្ក្រាប ៕

img_20161009_095826img_20161009_095955