ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបានដឹកនាំប្រតិភូស្នងការដ្ឋានបាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានចំនួន ៤០០.០០០មឺុនរៀលឧបត្ថម្ភប្រារព្ធពិធីបុណ្យសព

0

កំពត: នៅម៉ោង៧:០៥នាទីព្រឹក មានមន្ត្រីនគរបាល ០១រូប (លោកព្រិន្ទបាលឯក តាក់ គ្រុយ អាយុ ៤៣ឆ្នាំ ជាមន្ត្រីនគរបាលផែនកសណ្តាប់ធ្នាប់នៃអធិការដ្ឋានស្រុកឈូក) បានimg_20161009_125537ទទួលមរណៈភាពដោយជម្ងឺរោគាពាធ ។
លុះដល់ម៉ោង ១៥:០០នាទីរសៀល លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំប្រតិភូស្នងការដ្ឋានរួមមាន: លោក-លោកស្រីស្នងការរង និងលោកនាយ-នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ រួមជាមួយលោកអធិការស្រុកឈូក បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានចំនួន ៤០០.០០០មឺុនរៀល ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិចំនួន ៤០០.០០០មឺុនរៀល លោកឧត្តមសេនីយ៍ត្រី ស្នងការ ចំនួន ២០០.០០០មឺុនរៀល និងរបស់អធិការដ្ឋានស្រុកចំនួន ៧៥០.០០០មឺុនរៀល(សរុបចំនួន១.៧៥០.០០០មឺុនរៀល) និងអង្ករចំនួន ២បាវស្មើនិង ១០០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ ១យួរ ទៅជូនដល់ក្រុមគ្រួសារសពដើម្បីរួមចំណែកឧបត្ថម្ភដល់ការប្រារព្ធពិធីបុណ្យសព ៕

img_20161009_125541img_20161009_125545