បេក្ខជននិងបេក្ខននារី៧១៩នាក់និងត្រូវប្រឡងជ្រើសរើសក្របខណ្ឌ័មន្ត្រីនគរបាលជាតិនៅមណ្ឌលវិទ្យាល័យ

0

ស្វាយរៀង៖នៅថ្ងៃទី៩ខែតុលាឆ្នាំ២០១៦ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឯកឧត្តមឧត្តមសេនីយ៍ឯក ស្វាយចាន់ដា អនុប្រធានបណ្ឌិតសភានគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី កឹងឃន ស្នងការនគរបាល ខេត្តនិងជាប្រធានមណ្ឌលប្រឡងជ្រើសរើសក្រប ខ័ណ្ឌមន្ត្រីនគបាលក្នុងខេត្តស្វាយរៀងរួមជាមួយក្រុមការងាររបស់បណ្ឌិតសភានគរបាលជាតិដែលមានបេក្ខជននិងបេក្ខនារីចូលរួមប្រលងចំនួន៧១៩នាក់ស្រី៣៣១នាក់ចែកចេញជា៣០បន្ទប់នៅមណ្ឌលវិទ្យាល័យស្វាយរៀង។ក្នុងការបើកវិញ្ញាសារប្រលងខាងលើនេះលោកឧត្តមសេនីយ៍ត្រីកឹង ឃន បានបញ្ជាក់ថាការប្រលង ជ្រើស រើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនេះមាន2វិញ្ញាសា។ វិញ្ញាសារទី1គឺចំណេះដឹងទូទៅវិញ្ញាសាទី2 គឺ ចំណេះដឹងកិច្ចការនគរបាលហើយវិញ្ញាសារនីមួយៗចេញដោយក្រសួងមហាផ្ទៃ។
លោកស្នងការបានបញ្ជាក់ទៀតថាក្នុងការប្រលងជ្រើសរើសបេក្ខជនមន្ត្រីក្រប់ខ័ណ្ឌនគរបាលនេះគឺធ្វើឡើងយ៉ាងតឹងរឹងដោយមានការឆែកលើបេក្ខជនមុនចូលប្រលងធ្វ៍ើការយាមកាមតាមបន្ទប់នីមួយៗនិងមាន រថយន្តសង្រ្គោះត្រៀមការពារផងដែរដោយការប្រ លងនេះប្រើរយះពេលតែមួយព្រឹកតែប៉ុណ្ណោះ។
ការបើកវិញ្ញាសាប្រលងខាងលើនេះឯកឧត្តម ម៉ែន វិបុលអភិបាលខេត្តបានមានមតិសំណេះសំណាលនិងផ្តាំផ្ញើទៅបេក្ខជនបេក្ខនារីទាំងអស់ធ្វើយ៉ាងណាត្រូវខិតខំប្រលងឲ្យជាប់ដើម្បីក្លាយខ្លួនជាមន្ត្រីនគរបាលសំរាប់បំរើសង្គមជាតិក្នុងកាបរប្រលងនេះអ្នកចេះគឺ ជាប់៕
ឯកឧត្តម ម៉ែន វិបុលក៍បានធ្វើការផ្សព្វផ្សាយណែនាំ ដល់ អនុរក្ស សន្តិសុខក្រុមការងារដែលមាន ភារកិច្ច ត្រួតពិនិត្យក្នុងពេលប្រលងអោយយល់ច្បាស់ពីភារ កិច្ច និងវិធីសាស្ត្រត្រួតពិនិត្យ ក៏ដូចជាការថែ រក្សា សន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលប្រលងអោយ បាន ល្អប្រសើរនិងមានតម្លាភាពក្នុងមណ្ឌលប្រឡង។ សូមបញ្ជាក់ថាកាប្រឡងជ្រើសរើសក្របខ័ណ្ឌនេះធ្វើឡើងទូរទាំងប្រទេសក្នុងពេលតែមួយហើយសំរាប់ ខេត្តស្វាយរៀងក្នុងចំណោម បេក្ខជនទាំង៧១៩នាក់ គឺត្រូវយកតែ១៣០នាក់ប៉ុណ្ណោះបព្ចូាលក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀងក្នុងឆ្នាំ២០១៦នេះ។image image image image