រឿងចម្លែកដឹងមុនបីថ្ងៃស្លាប់៧ថ្ងៃព្រលឹងចូលរូបរាង្គកាយវិញត្រូវមានគ្រូសិលមកអុកឡុកអ្នកស្រុកមានមុន្ទឹលនៅស្រុកស្វាយទាប៖នុតនាង

0

ខេត្តស្វាយរៀង៖មានរឿងចម្លែកមួយបានកើតឡើងនៅភូមិជង្រុកឃុំរមាំងថ្កោលស្រុកស្វាយទាបកាលពីវេលាម៉ោង១២និង៣០រសៀលថ្ងៃទី០៨តុលា២០១៦ ដោយមានមនុស្សប្រុស០៥នាក់មកអុកឡុក ហើយប្រាប់ថា គេជាគ្រូសិល
ចេះអន្ទងព្រលឹង ជាគ្រូពេទ្យ មកធ្វើពិធីប្រោះទឹកមន្តទៅលើរាង្គកាយសពនិងអាសនៈរបស់សព កន្លះម៉ោងក្រោយមកសភាពសព ហើមនិងធុំក្លិន បញ្ជាក់ថាស្លាប់បានបូជា នៅវេលាម៉ោង៩•០០ព្រឹកថ្ងៃទី៩តុលា២០១៦ទាំងក្តីមុន្ទឹលសោកស្តាយ ខំយាមសពបាន៦ថ្ងៃហើយមិនគួរធ្លោយឲ្យគ្រូសិលមកអុកឡុកផ្ចាញ់ព្រលឹង សពសោះ។បើតាមលោកតាសាញ់សារ៉ុន  អាយុ៧០ឆ្នាំជាគ្រូអាចារ្យដែលនៅថែរក្សាសព ប្រាក់ឋាន បានឲ្យដឹងថា គាត់សោកស្តាយយ៉ាងខ្លាំងមិនគួរធ្លោយឲ្យមនុស្សមិនស្គាល់មុខមកអុកឡុកសពទេ។ក្រុមគ្រួសារនិងចាស់ទុំមានការសោកស្តាយ ខំថែរក្សាសពស្លាប់បាន០៥ថ្ងៃ ស្រាប់តែបែកញើសនៅលើថ្ងាស់ ហើយមានផុស អក្សរ នៅលើថ្ងាស់ ជាពាក្យបាលីថា ពុទ្ធាយៈ ពេលមានមនុស្សផ្សេងទៅឱនមើលទៀត បាត់អក្សរ ពុទ្ធាយៈ ឃើញពាក្យថា បំណន់ ពេលមានមនុស្ស មើលច្រើន ស្រាប់តែរលប់ពាក្យបំណន់ ឃើញតែតួអក្សរ បីតួ គឺ អក្សរ ប ណ ប ធ្វើឲ្យអ្នកភូមិកាន់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយចាស់ទុំក៏អញ្ជើញយាយជី តាជី មករៀបចំសិការៈបូជា ថ្វាយនិងបែបន់បារមី វត្ថុសក្ខ័សិទ្ធជួយថែរក្សារ និងបញ្ជូនព្រលឹងវិញ្ញាណ ប្រាក់ឋានឲ្យមកចូលរូបរាង្គកាយវិញតាមបណ្តាំ ថា ព្រះអង្គដកយកព្រលឹងឲ្យទៅរៀន០៧ថ្ងៃឲ្យប្រលឹងមកចូលរូបវិញ។សូមរំលឹកផងដែរ ថាមានបុរសម្នាក់ដឹងខ្លួនមុនថាខ្លួននិងស្លាប់ហើយបាននិយាយប្រាប់ប្រពន្ធថា ពេលដែលខ្ញុំ( ប្តី)ស្លាប់កុំយកសពខ្ញុំទៅបូជាឬបញ្ចុះឲ្យសោះបើសពនៅធម្មតា មិនរឹង មិនហើម ឬស្អុយ រង់ចាំ៧ថ្ងៃព្រលឹងខ្ញុំនឹងវិលមកចូលរូបរាង្គកាយវិញហើយលុះបានបីថ្ងៃក្រោយមកក៏បានស្លាប់មែន គឺស្លាប់នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៣តុលា២០១៦រហូតមកដល់ថ្ងៃទី០៧តុលា២០១៦នេះរយៈពេល៥ថ្ងៃហើយប្រពន្ធមិនព្រមយកសពប្តីទៅបូជាឬ បញ្ចុះឡើយ។លុះដល់ថ្ងៃទី០៨តុលា ត្រូវជាគម្រប់០៦ថ្ងៃសភាពសពនៅធម្មតាដ៏ដែល ក៏ប៉ុន្តែនៅវេលាម៉ោងប្រមាណ១២និង៣០នាទីរសៀលមានមនុស្ស៥នាក់មកអុកឡុក។លោកតាអាចារ្យបន្តទៀតថា មុនដំបូងគេឃើញបុរស់០៥នាក់ចុះពីលើរថយន្ត ២កឹបសារីថ្មីមួយគ្រឿង មិនចាំលេខបានដើរចូលក្នុងផ្ទះដំកល់សព ហើយប្រាប់ថា គេជាគ្រូសិល មកជួយសង្គ្រោះ អន្ទងព្រលឹងឲ្យចូលរាង្គកាយវិញ។ ហើយបានបញ្ជាឲ្យសាច់ញាតិទៅរកដើមអំពៅខ្មៅ១២ដើម និងមើមខ្ទឹមស មកធ្វើពិធីអន្ទងព្រលឹង ឱកាសល្អ ពួកគ្រូសិលបានយកប្រដាប់ប្រដាដែលបានត្រៀមទុកជាស្រាច់ មានទឹកមន្ត បានធ្វើពិធីសូត្រ អាគមន៍ប្រោះទឹកទៅលើរាង្គកាយសពបាចទឹកទៅលើអាសនរបស់សព រីឯលោកតាអាចារ្យនិងប្រពន្ធសពអង្គុយភាំងនិយាយមិនចេញ ភ្លេចបណ្តាំរបស់ប្តីថា ពេលស្លាប់បើ សពមិនរឹង មិន ស្អុយ កុំឲ្យបញ្ចុះ ឬបូជា ៧ថ្ងៃព្រលឹងមកចូលរាង្គកាយវិញ។ទម្រាំដឹងខ្លួនគឺជ្រុលពេល ដោយឮគ្រូសិលសួរទៅម្នាក់ទៀតដែលប្រាប់ថាជាគ្រូពេទ្យ ថា មនុស្សនេះស្លាប់ហើយឬនៅ គ្រូពេទ្យឆ្លើយថា បើតាមវិទ្យាសាស្រ្តគ្រូពេទ្យ គឺស្លាប់ហើយ បើតាមអច្ឆារយៈ គឺមិនទាន់ស្លាប់ទេ ក្រោយមកគ្រូសិលនោះបានទូរសព្ទ័រាយការណ៍ ទៅគ្រូធំរបស់គេ ថាពួកគេបានយកទឹកមន្តនិងបានសូត្រគាថា តាមលោកគ្រូហើយក៏ប៉ុន្តែសភាពសពនៅធម្មតាគ្មានការប្រែប្រួលទេ។គ្រូសិលនោះបានទទួលបញ្ជាឲ្យយកទឹកមន្តប្រោះបន្ត ចំនួនបីដងទៀតរួច ដោះអាវសព ហើយយកដីស គូសខ្វែងជើងក្អែកលើដើមទ្រូងសព ហើយក៏ប្រញ៉ាប់ប្រញ៉ាលនាំគ្នា ចេញទៅដោយប្រលយពាក្យថា យើងជាសមាជិកគណៈបក្សសង្គ្រោះជាតិ។ហើយស្ត្រីជាប្រពន្ធបានឲ្យដឹងថា រូបគាត់ដូចជាភាំងដូចជាប់សន្តំ អង្គុយមើលគេធ្វើពិធី តែមិនអាចឃាត់គេបាន ក្រោយក្រុមគ្រូសិលនោះទៅបាត់កន្លះម៉ោងទើបគាត់ភ្ញាក់ខ្លួន មើលទៅសពប្តី ផ្ទៃមុខបាស់រោម ឡើងសរសៃ ភ្នែក ទាញមាត់វៀច ក្រោយមកនៅវេលាម៉ោង១•០០រសៀលស្លាប់ ហើយចាប់ ផ្តើមហើមមុខ ហើមពោះប៉ោង និងឡើងសាច់ពណ័ខ្មៅ និងធំក្លិនស្អុយតែម្តង ទើបគិតថា គ្រសិលនេះមកផ្ចាញ់ សម្លាប់ប្តីរបស់គាត់ ។លោកគ្រូអាចារ្យនិងសាច់ញាតិសម្រាច់លើកសពដាក់ក្តាមឈុសនិងបូជា នៅថ្ងៃទី៩តុលាវេលាម៉ោង៩•០០ព្រឹកតាមប្រពៃណី ហើយនៅតែសោកស្តាយថែរក្សារបាន៦យប់៦ថ្ងៃមកហើយសល់តែមួយថ្ងៃធ្លោយចាញ់ល្បិច
គ្រូសិល។image image image