អាវុធហត្ថខេត្តកំពង់ស្ពឺបើកវគ្គហ្វឹកហ្វឺនដល់នាយទាហាន នាយទាហានរងពង្រឹងស្មារតី និងក្រមសីធម៏យោធាច្បាប់

0

កំពង់ស្ពឺ÷ឆ្លើយតបតាមបទបញ្ជារបស់កងរាជអាវុហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦បានចាត់តាំងបើកវគ្គហ្វឹកហ្វឺនដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថក្នុងអង្គភាពចំនួន៣២ នាក់ មកពីក្រុង ស្រុក ស្នាក់ការសន្តិសុខ ការិយាល័យចំណុៈរបស់មន្ទីរទាំង ៥ ។ លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៏ទៅការសិក្ខាកាមថាសូមឲ្យប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់លោកគ្រូជាយោធាចារ្យមិនត្រូវអវត្តមានក្នុងម៉ោងរៀនសូត្រ ។ការបើកវគ្គនេៈគឺបំប៉នស្មារតី គុណភាពការងារឲ្យមានភាពប្រសើរឡើង ហើយក៏ដូចជាការដកស្រង់បច្ចេកទេសចំណេៈដឹងពីអ្នកចេៈច្រើន មកពន្យល់អ្នកចេៈតិច ពីអ្នកចេៈតិចមកពន្យល់ដល់អ្នកមិនចេៈសោៈ ។លោកមេបញ្ជាការបានបញ្ជាក់ទៀតថា ដោយសារការគិតគូពីអង្គភាពតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមទើបបើកឲ្យមានវគ្គបំប៉នជាប្រចាំដើម្បីឲ្យកម្លាំងអាវុធហត្ថមានទាំងកំលាំងកាយ ស្មារតី វិជ្ជាជីវៈគុណភាពដែលធានាដល់ការការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ហើយការហ្វឹកហ្វឺននេៈបានធ្វើឲ្យថាមពល កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ឈានទៅបម្រើជាតិមាតុភូមិនៃយើង ។ សូមបញ្ជាក់ថាការបើកវគ្គនេៈមានរយៈពេល ១៥ថ្ងៃ ស្មើនិង ៧២ម៉ោង ដែលមានមុខវិជ្ជាយោធា មុខវិជ្ជាច្បាប់ បទបញ្ជា បទវិន័យទូទៅ និងវិជ្ជាជីវៈកងរាជអាវុធហត្ថផងនោៈដែរ ។image image image image image