ដោយ: យក្ខឡោម
ខេត្តរតនគីរីៈ កម្លាំងអធិការនគរបាលស្រុកលំផាត់បានបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើ១គ្រឿងចេញពីស្រុកកោះញែកឆ្ពោះមកខេត្តរតនគិរីនៅស្ពានស្រែពកស្រុកលំផាតត់
ការចុះបង្ក្រាបនេះនៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី៩ខែតុលាឆ្នាំ២០១៦នៅចំណុចគល់ស្ពានស្រែពកស្ថិតក្នុងភូមិដីឡូត៍ឃុំជ័យឧត្ដមស្រុកលំផាត់ខេត្តរតនគិរី។កងកម្លាំងប្រដាប់អាវុធចម្រុះនៃស្រុកលំផាត់បានសហការណ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះលើផ្លូវជាតិលេខ៧៦ ចំណុចគល់ស្ពានស្រែពក(ភូមិដីឡូត៍)បានឆែកឆេររថយន្ដចំនួន០១គ្រឿងម៉ាកសាំយ៉ុងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2X 4974 ដឹកឈើប្រភេទធ្នង់មានចំនួន ៣៤ដុំដោយខុសច្បាប់ក្នុងទិសពីត្បូងទៅជើង(ស្រុកកោះញែកឆ្ពោះទៅក្រុងបានលុង)ជនសង្ស័យបានរត់គេចខ្លួនបាត់ ខណៈពេលសមត្ថកិច្ចឃាត់រថយន្ដ។
លោក ថេង ចន្ធី អធិការស្រុកលំផាត់បានឲ្យដឹងថា ឈើនិងរថយន្ដត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តតាមនីតិវិធី៕