ស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានបើកវិញ្ញាសារ ប្រលងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាល

0

ដោយ: យក្ខ ឡោម
ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃអាទិត្យទី៩ ខែតុលា ឆ្នាំ២០១៦នេះ លោកលី វិន អភិបាលរងខេត្តរតនគិរី នឹងលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្ត និងជាប្រធានមណ្ឌលimg_20161010_121057ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគបាលក្នុងខេត្តរតនគិរី រួមជាមួយក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងាររបស់បណ្ឌិតសភានគរបាលជាតិដែលមានបេក្ខជន និងបេក្ខនារីចូលរួមប្រលង ចំនួន៤១៤នាក់ស្រី៩៦នាក់។

ក្នុងការបើកវញ្ញាសារ ប្រលងខាងលើនេះ លោកឧត្តមសេនីយ៍ត្រីងួន គឿនបានបញ្ជាក់ថា ការប្រលងជ្រើសរើស ក្របខ័ណ្ឌនគរបាលជាតិ នេះ មាន២វិញ្ញាសារ។ វិញ្ញាសារទី១ គឺចំណេះដឹង ទួទៅ វិញ្ញាសាទី២ គឺចំណេះដឹងកិច្ចការនគរបាល ហើយវិញ្ញាសារនិមួយៗ ចេញដោយក្រសួងមហាផ្ទៃ។img_20161010_121113

ការប្រលងជ្រើសរើសក្របខ័ណ្ឌលើកនេះ មានបេក្ខជនសរុប៤១៤នាក់ស្រី៩៦នាក់ ចែកចេញជា១៨បន្ឌប់។

លោកស្នងការបានបញ្ជាក់ទៀតថាក្នុងការប្រលង ជ្រើសរើសបេក្ខជនមន្ត្រីក្របខ័ណ្ឌ នគរបាលនេះ គឺធ្វើឡើង យ៉ាងតឹងរឹងបំផុត ដោយមានការឆែកឆេរ លើបេក្ខជនមុនចូលប្រលង ធ្វ៍ើការយ៉ាមកាម តាមបន្ទប់នីមួយៗ និងមានរថយន្តសង្រ្គោះបន្ទាន់ ការពារផងដែរ ដោយការប្រលងនេះប្រើរយះពេល តែមួយព្រឹកតែប៉ុណ្ណោះ។img_20161010_121053

ការបើកវិញ្ញាសារ ប្រលងខាងលើនេះ លោក លី វិន អភិបាលរងខេត្តបានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើទៅដល់បេក្ខជន បេក្ខនារី ទាំងអស់ធ្វើយ៉ាងណា ត្រូវខិតខំប្រលងឲ្យបានជាប់ ដើម្បីក្លាយខ្លួនទៅជាមន្ត្រីនគរបាល សំរាប់បំរើសង្គមជាតិ ក្នុងការប្រលងនេះអ្នកចេះគឺជាប់៕

img_20161010_121050img_20161010_121104img_20161010_121101