កំពង់ត្រាចកំពត៖ រសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារមូលនិធិមិត្តកំពង់ត្រាច សហការជាមួយអាជ្ញាធរ ភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត បានចុះទៅពិនិត្យផ្ទាល់ពីស្ថានភាពជីវភាពរបស់គ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន០៤គ្រួសារ និងប្រជាពលរដ្ឋចាស់ជរា ពិការ ចំនួន០៤នាក់ ដែលរស់នៅក្រោមការឧបត្ថម្ភពីកូន និងក្មួយ ។ ក្នុងនោះរួមមាន១គ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ០៤គ្រួសារ លោកស្រី អ៊ិន សុខឿន អាយុ៥៥ឆ្នាំ ស្រីមេម៉ាយ មានកូន៣នាក់ក្នុងបន្ទុក ក្រប្រភេទ១លោកយាយ ម៉ែន លួន អាយុ៧៥ឆ្នាំ ស្រីមេម៉ាយ ក្រប្រភេទ២លោកស្រី អ៊ុំ សុផល អាយុ៥៣ឆ្នាំ ស្រីមេម៉ាយ មានកូន៣នាក់ក្នុបន្ទុក ក្រប្រភេទ១ គ្មានផ្ទះ ស្នាក់នៅជាមួយបងប្អូន ។
លោកយាយ ដែក ព្រឹមអាយុ៨១ឆ្នាំ ចាស់ជរាដេកនៅកន្ទេល ក្រប្រភេទ១ មកស្នាក់នៅជា មួយកូន ។
២ប្រជាពលរដ្ឋចាស់ជរា ពិការ ចំនួន០៤នាក់ ដែលរស់នៅក្រោមការឧបត្ថម្ភពីកូន និងក្មួយ ៖លោកតា គិត អ៊ិុត អាយុ៨៥ឆ្នាំ ពិការភ្នែកទាំងពីរលោកតា គិត គៀអាយុ៧៥ឆ្នាំ ចាស់ជរា ពិការខ្វិនដេកនៅកន្ទេលលោកយាយ នុត ញ៉ឹក អាយុ៧៥ឆ្នាំ ចាស់ជរា ពិការភ្នែកទាំពីរលោកយាយ វ៉ាន់ ង៉ូវ អាយុ៨១ឆ្នាំ ចាស់ជរា ពុំអាចដើរឆ្ងាយបាន រស់ដោយក្មួយចិញ្ចឹម ៕