កម្លាំងPMខេត្តសហការជាមួយPMស្រុកកូនមុំចាប់គោយន្តដឹកឈើខុសច្បាប់មួយគ្រឿង នៅស្រុក កូនមុំ

0

ដោយ: យក្ខ ឡោម
ខេត្តរតនគិរី៖ កម្លាំងPMខេត្តបានសហការជាមួយកម្លាំងPMស្រុកកូនមុំបានស្ទាក់ចាប់គោយន្ត១គ្រឿងដឹកឈើសុក្រំ។ ប្រតិបត្តិការស្ទាក់ចាប់គោយន្ត១គ្រឿងនេះធ្វើឡើងimg_20161010_215524នៅវេលាម៉ោង៤និង៣០នាទីល្ងាចនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ខណ:កំពុងបើកបរលើផ្លូវលំមួយខ្សែ ស្ថិតនៅភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា គោយន្តកែឆ្នៃ១គ្រឿងដឹកឈើសុក្រំពេញមួយគោយន្តដឹកចេញពីឃុំតឺនស្រុកកូនមុំ ឆ្ពោះមកក្រុងបានលុង ត្រូវអស់ល័ក្ខ ។img_20161010_215521

ប្រភពបន្តទៀតថា គោយន្តនឹងវត្ថុតាងខាងលើនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្ត នៅល្ងាចថ្ងៃដដែលនេះ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ ប្រភពពីសមត្ថកិច្ច បានខ្សឹបប្រាប់ឲ្យដឹងថា ឈើ១គោយន្តកែឆ្នៃនេះ ជាឈើ របស់សមត្ថកិច្ចម្នាក់ធ្វើការនៅស្នងការនគរបាលខេត្តរតនគិរី ហើយជាឈ្មួញដុះស្លែរកស៉ីឈើជាយូឆ្នាំមកហើយ មិនដែលអស់លោកសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការបង្ក្រាបឡើយ ៕

img_20161010_215521