ដោយ ឃិន គន្ធា
បន្ទាយមានជ័យ: ជំនន់ទឹកភ្លៀង២-៣ថ្ងៃមកនេះ បានជនលិចនិងកាត់ផ្តាច់ផ្នែកខ្លះនៃផ្លូវខេត្តថ្មពួក បឹងត្រកួន ដែលបង្ខំចិត្តអោយបង្វែរចរាចរណ៍ធន់ធ្ងន់ទៅផ្លូវផ្សេងពីថ្ងៃទី១០តុលាឆ្នៃ ២០១៦តទៅ។លោក នៃ ពៅ មេឃុំគោករមៀតស្រុកថ្មពួកអោយដឹងថ្ងៃទី១០តុលាថា:ពីថ្ងៃទី៩តុលាមក ទឺកភ្លៀងបានលិចផ្លូវ(ថ្មពួក បឹងត្រកួន)ចំនុចពីភូមិវល្លិ៍ប្រេង ថ្មឆ័ត្រឃុំគោករមៀត។ហេតុនេះ បើបងប្អូនធ្វើដំណើរតាមផ្លូវនេះសូមវាងតាមផ្លូវដើមក្រឡាញភូមិ៥មីនាឃុំដដែល។
រីឯលោកប្រាក់ សារ៉ាក់ អនុប្រធានមន្ទូីរសាធារណ:ការនិងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យនិយាយថ្ងៃដដែលថា:សូមជម្រាបបងប្អូនដែលត្រូវធ្វើការតាមផ្លូវថ្មពួក-បឹងត្រកួនសូមប្រយ័ត្នផងព្រោះភ្លៀងធ្លាក់បានអោយទឹកហូរកាតផ្តាច់ផ្លូវជាច្រើនកន្លែងនៅឃុំគោករមៀត។
អ្នកភូមិ អ្នកដំណើរនិងអ្នករត់តាក់សុីខ្លះនិយាយថា:ឥឡូវនេះរថយន្តត្រូវរត់ពីបឹងត្រកួនព្រំដែនកម្ពុជា ថៃមកខាងក្នុងខេត្តត្រូវប្តូរវាងតាមការដ្ឋានផ្លូវជាតិលេខ៥៨,ផ្លូវជាតិលេខ៥៨ដេនិងផ្លូវលំ ផ្លូវវិស្វកម្មជាដើម។ពោលគឺមិនឧបសគ្គដូចមុនទេ៕