អ្នកទោសនៅទូទាំងប្រទេសកើនឡើង២០% បើប្រៀបសម័យសង្គមរាស្រ្ដនិយម

0

ដោយ ឃិន គន្ធា
បន្ទាយមានជ័យ:សម័យសង្គមរាស្រ្ដនិយមអ្នកទោសមានត្រឹម៣០០០នាក់ នៅទូទាំងប្រទេសរហូតដល់សព្វថ្ងៃមានរហូត ២០១១៤នាក់កើនឡើង២០% នេះបើតាម ឯកឧត្ដមimg_20161010_225753 ហេង ហាក់ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ក្នុងពេលប្រកាស ផ្ទេមុខដំណែង ប្រធាពន្ធនាគារខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០តុលា ឆ្នាំ២០១៦។
លោក ឈើយ ចាន់ណា អភិបាលរងខេត្ត មន្ទីរអង្គភាព ថ្នាក់ដឹកនាំមន្ត្រីសាលាខេត្តជារូបចូលរួមអបអរសាទរ។img_20161010_225749
យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃត្រូវបានប្រគល់ភារកិច្ចជូនលោកវរអគ្គារនុរក្សថ្នាក់លេខ១លោក អ៊ុង សុីផាន ពីអនុប្រធាន ទៅជាប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ជំនួសលោក ហុិន សុផល ដែលចូលនិវត្តន៍និង លោកវរអគ្គារនុរក្សថ្នាក់លេខ២ លោក ឆង ឈីនជាអនុប្រធានពន្ធនាគារខេត្ត អគ្គារនុរក្សថ្នាក់លេខ៣ លោក សោម យិនសាវុធ ជាប្រធានការិយាល័យ មធ្យោបាយនៃពន្ធនាគារខេត្ត។img_20161010_225807
ឯកឧត្ដម ហេង ហាក់ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍: ផ្ដាំផ្ញើរដល់ប្រធានទើបតែងតាំងថ្មី មន្ទ្រីពន្ធនាគារត្រូវចាត់អ្នកទោសតាមចំណាត់ថ្នាក់សន្តិសុខ ផងដែរ៕

img_20161010_225758img_20161010_225803img_20161010_225745