កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នា២០១៦ ការលើកឡើងប្រកបដោយឆន្ទៈដឹកនាំនេៈធ្វើឡើងក្នុងពេលដែលលោកអភិបាលខេត្តចុៈពិនិត្យភូមិសាស្ត្រទំនប់បង្ហៀរ និងទីតាំងកំពង់យាយីដោយជំនន់ទឹកភ្លៀង។
ដោយលោក វ៉ី សំណាង អភិបាលខេត្តបានមានប្រសាសន៏ថា បងប្អូនជាពលរដ្ឋត្រូវយល់ដឹងអំពីការដាក់លូជាយុទ្ធសាស្រ្តរំលោៈទឹកភ្លៀង ឬត្រូវប្រើប្រពន្ធ័ប្រឡាយមេឲ្យសមស្របកុំរំលោភយក ដែលជាហេតុធ្វើឲ្យទឹកមិនអាចហូរទាន់ ។លោកអភិបាលបានលើកឡើងទៀតថា ចំពោៈវិធានការបង្កាក្នុងនាមលោកជាអាជ្ញាធរបានចាត់វិធានការចំពោៈមន្ទីរពាក់ពន្ធ័ក្នុងនោៈមន្ទីរកសិកម្មត្រូវត្រៀមស្រូវពូជ ប្រភេទមិនប្រកាន់រដូវទុកសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋខូចខាតស្រូវដោយទឹកលិច មន្ទីរសុខាភិបាលត្រូវត្រៀមថ្នាំពេទ្យជាប្រភេទការពារជំងឺឆ្លងគ្រប់ប្រភេទដែលយើងមាន(ជាពិសេសជំងឺរាគរូស) ក្នុងនោៈត្រូវត្រួតពិនិត្យសុខភាពជូនគាត់នៅតំបន់ដែលទទួលរងលិចលង់ ដោយឡែកមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ត្រូវត្រៀមគ្រឿងចក្រគ្រប់ប្រភេទក្នុងការជួសជុលជាបន្ទាន់ហេដ្ឋារចនាសម្ព័នដែលទទួលរងការខូចខាតដោយសារតែជំនន់ទឹកភ្លៀង ហើយផ្លូវដែលរងការខូចខាតខ្លាំងត្រូវដោៈស្រាយជូនពលរដ្ឋមុនគេ ។ហើយវិធានថែមទៀតរបស់មន្ទីរសាធារណៈការ ត្រូវចាត់ចែងអប់រំផ្សព្វផ្សាយកុំប្រជាពលរដ្ឋរំលោភយកដីចំណីផ្លូវ ដែលធ្វើផ្លូវទឹកបាត់បងបង្កឲ្យមានជំនន់ទឹកភ្លៀងរាល់ឆ្នាំបែបនេៈ ៕