ដោយ: យក្ខ ឡោម
ខេត្តរតនគិរី៖ មនុស្សជិត២០០នាក់ និងរណ្តៅរ៉ែត្បូងជាង១០០រណ្តៅ បាននិងកំពុងធ្វើសកម្មភាពជីកយករ៉ែត្បូង ដែលមានឈ្មោះ ច្រឹកទូច និងឈ្មោះធួន ជាមេបទល្មើស និងជាថៅកែ។ នេះយោងតាមការឲ្យដឹងពីប្រជាពលរដ្ឋ នឹងកម្មករជីកត្បូងបានប្រាប់។
បទល្មើសរ៉ែត្បូង ដែលបាននិងកំពុងកើតមានគឺស្ថិតនៅចំណុចភូមិ ចាងរ៉ាង ឃុំ សា យស់ ស្រុកលំផាត់ ខេត្តរតនគិរី។ ហើយសកម្មភាពនេះបានកើតឡើង កាលពីថ្ងៃទី៨-១០ ខែ តុលា ឆ្នាំ២០១៦ថ្មីៗនេះ។ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តបានប្រាប់ក្រុមអ្នកសារព័ត៌មានថា “ករណីនេះមិនបានដឹង ហើយក៍មិនបានឃើញលិខិតស្នើសុំធ្វើអាជីវកម្មនោះទេ បើធ្វើយ៉ាងនេះខុសច្បាប់ហើយ”។លោក នូ ថេរ អភិបាលស្រុកលំផាត់ បានបញ្ជក់ថា”មិនមានអាជ្ញាធរភូមិ ឃុំ ណាម្នាក់ធ្វើសេចក្តីរាយការណ៍មកថ្នាក់ស្រុកនោះទេ ។លោកបានបញ្ជាក់ទៀតថាលោក មិនជឿរថាកើតមានរឿងនេះទេ លោកថាលោកនឹងចាត់កម្លាំងអធិការដ្ឋាននគរបាលស្រុកចុះទៅមើល”។
លោក ញ៉ែម សំអឿនអភិបាលរងខេត្តទទួលបន្ទុក ព័ត៌មានបទល្មើស និងសន្តិសុខខេត្ត ថា
លោក ក៍មិនបានដឹងរឿងនេះនៅឡើយដែរ តែលោក ថា ចាំសួរទៅមន្ទីរជំនាញសិន។ តែយ៉ាង
ណា លោករដ្ឋលេខាធិការ ក្រសួងរ៉ែ ក៍បានទទួលព័ត៌មាននេះពីក្រុមអ្នកសារព័ត៌មានហើយដែរ
តែមិនដឹងថា មន្ត្រីមូលដ្ឋានស្រុក ខេត្ត និងក្រសួងចាត់វិធានការយ៉ាងណានោះទេខណៈអ្នកសារព័ត៌មាននេះនូវមិនទាន់មានការឆ្លើយតបដ៍ជាក់លាក់ណាមួយពីមន្ត្រីជំនាញនោះដែរ? ៕