ដោយ:ឃិន គន្ធា
ព្រំដែនកម្ពុជា-ថៃ: មន្ត្រីតម្រួតថៃផ្នែកឧក្រិដ្ឋកម្មថ្លែងថា នៅថៃបទល្មើសគ្រឿងញៀន ជាបទឧក្រិដ្ឋធ្ងន់ធ្ងរហើយត្រូវកាត់ទោសប្រហារជិវិត បើល្មើសពិតនិងធំដុំតម្រួតនោះ ក៏លើកដែរថា ករណីចាប់ខ្លួនពលរដ្ឋខ្មែរម្នាក់ទាក់ទិនការជួញដូរគ្រឿញញៀន ប្រភេទអំហ្វេតាមីន(យ៉ាម៉ា)៤០.០០០គ្រាប់(បួនម៉ុនគ្រាប់) បើតុលាការរកឃើញថា ជាការពិត ជននោះនឹងត្រូវកាត់ទោសប្រហារជិវិតហើយ។តម្រួតថៃនោះអះអាងដូច្នេះបន្ទាប់ពីបានចាប់ជនជាតិខ្មែរម្នាក់នេះនៅ ភូមិលេខ៦ឃុំខូកឡានស្រុកតាប្រាយ៉ាខេត្តស្រះកែវឈមមុខស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ជនជាតិខ្មែរនោះមានឈ្មោះ កៅ អុីង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្បែរភូមិ/ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។សមត្ថកិច្ចខ្លួនគាត់កាលពីព្រលប់ថ្ងៃទី៨តុលាឆ្នាំ២០១៦កន្លងលើកំណាត់ផ្លូវជាតិមួយកន្លែងក្នុងស្រុកតាប្រាយ៉ា ក្បែរព្រំដែនកម្ពុជា។.
លោកវរសេនីយ៍នេត្រ សំអាត អនុប្រធានការិយាល័យទំនាក់ទំនងកម្ពុជា-ថៃបានឲ្យដឹងនៅថ្ងៃទី១០តុលា ឆ្នាំ២០១៦ថា: ភាគីថៃទើបបានជូនដំណឹងពីការចាប់ខ្លួនពលរដ្ឋខ្មែរម្នាក់នោះនៅថ្ងៃទី១០តុលា។គឺ តម្រួតថៃចាប់ខ្លួនពាក់ពន្ធ័ករណីជួញដូរថ្នាំញៀនដកហូតបានថ្នាំចំនួន ៤០.០០០គ្រាប់ ពេលជនសង្ស័យនិងបក្ខពួកម្នាក់ទៀតជិះម៉ូតូយកថ្នាំញៀនទាំងនោះទៅឲ្យម៉ូយក្នុងទឹកដីថៃ។ជនសង្ស័យឆ្លើយថា ខ្លួនសុីឈ្នួលកាន់ឲ្យគេក្នុងមួយជើងថ្លៃ៥.០០០បាត ប្រាក់ថៃ។ថ្នាំញៀនទាំនេះត្រូវយកទៅឲ្យជនជាតិថៃម្នាក់នៅភូមិសាស្ត្រខាងលើ តែការងាមិនទាន់បានសម្រេចក៏ត្រូវតម្រួតថៃចាប់ខ្លួនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្រះកែវ៕