នគរបាលស្រុកលំផាត់ចុះបង្ក្រាបទីតាំងរុករករ៉ែត្បូងមួួយកន្លែង នៅស្រុកលំផាត់

0

ដោយ: យក្ខ ឡោម

ខេត្តរតនគិរី៖ កម្លាំងអធិការនគរបាលស្រុកលំផាត់សហការជាមួយមន្ត្រីរ៉ែនិងថាមពលបានចុះត្រួតពិនិត្យកន្លែងប្រជាពលរដ្ឋជាង២០នាក់ជីកយករ៉ែត្បូងដោយខុសច្បាប់នៅស្រុកលំផាត់។photo_2016-10-11_17-51-40

ការចុះត្រួតពិនិត្យនោះនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦កងកម្លាំងនគរបាលអធិការស្រុកលំផាត់បានសហការណ៍ជាមួយមន្ត្រីមន្ទីររ៉ែនិងឋាមពលខេត្តចុះត្រួតពិនិត្យកន្លែងកើតហេតុ ករណីប្រជាពលរដ្ឋជីកយករ៉ែត្បួងដោយខុសច្បាប់នេះមានចំនួន ២កន្លែង ស្ថិតក្នុងភូមិសាស្ត្រភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

ករណីខាងលើនេះកម្លាំងចុះដល់ឃើញប្រជាពលរដ្ឋមានចំនួនជាង២០ម្នាក់កំពុងប្រព្រឹត្ត ខណៈពេលដែលឃើញសមត្ថកិច្ចចុះទៅដល់ក៍នាំគ្នារត់គេចខ្លួនចូលក្នុងព្រៃបាត់ ដោយគ្មានបន្សល់ទុកវត្ថុតាង(ឧបករណ៍)អ្វីឡើយ ។photo_2016-10-11_17-51-42

សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុត្រូតពិនិត្យ លើភស្ដុតាងឃើញរណ្ដៅមានចំនួន១៥០រណ្ដៅឯណ្ណោះសមត្ថកិច្ចបានដំណើរការឲ្យម្ចាស់ចំការ ១- ឈ្មោះ ជុំ គឹមស ភេទ ប្រុស និង ២- ឈ្មោះ ហម សារឿន ភេទ ប្រុស រស់នៅភូមិ- ឃុំ កើតហេតុខាងលើធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជីកយករ៉ែត្បួងបន្តទៅទៀត។photo_2016-10-11_17-51-51

បើចង់ធ្វើសកម្មភាពនេះបន្តត្រូវជំរាបជួនដល់ថ្នាក់ខេត្តនិងមន្ទីរឲ្យខាងជំនាញពិនិត្យនិងស្រាវជ្រាវវាយតម្លៃនិងចេញច្បាប់អនុញ្ញាតិទើបអាចធ្វើបាន៕

photo_2016-10-11_17-51-57photo_2016-10-11_17-51-48