កំពូលព្រះវិហារ វត្ត ស្រែអង្ក្រងត្រូវបានបែកស្រាំដោយសាររន្ទះបាញ់ នៅស្រុកកូនមុំ

0

ដោយ: យក្ខ ឡោម

ខេត្តរតនគិរី៖ កំពូលវិហារ វត្តស្រែអង្ក្រង បានរងការបែកបាក់ ខណៈនៅវេលាម៉ោង១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ ត្រូវរន្ទះបាញ់ នេះបើយោងតាមការឲ្យដឹងពីនគបាលស្រុកកូនមុំ។photo_2016-10-11_18-01-48

លោក ភោគ សារិទ្ធ អធិការនគរបាលស្រុកកូនមុំបានប្រាប់ឲ្យដឹងថា ក្នុងអំឡុងម៉ោងជាង១២យប់ឈានចូលថ្ងៃទី១១ខែតុលានេះបន្ទាប់ពីមានភ្លៀងធ្លាក់ផងនោះកំពូលដែលខ្ពស់ជាងនៃព្រះវិហារវត្តស្រែអង្ក្រងស្ថិតនៅភូមិ ស្រែអង្ក្រង ឃុំ ត្រពាំងក្រហម ស្រុក
កូនមុំ បានរងការខូចខាតយ៉ាងធ្ងន់ដោយសាររន្ទះបាញ់ត្រូវ ។លោក អធិការ បានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះមិនមានគ្រោះថ្នាក់ដល់ព្រះសង្ឃក្នុងវត្ត និងប្រជាពុទ្ធបរិស័ទណាមួយអង្គនាក់នោះទេ ៕

photo_2016-10-11_18-01-45