​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ឆបោក​លុយ​បញ្ចូល​ទៅ​តុលាការ​

0

កំពង់ធំ= កាលពីរថ្ងៃទី១០/តុលា/២០១៦ វេលាម៉ោង ១០ព្រឹក កម្លាំងនគរបាលក្រុងស្ទឹងសែន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន០៩នាក់ មកពីស្រុកស្ទោង ខេត្តកំពង់ធំ ប្តឹងពីឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ៥៧ឆ្នាំ អាស័យដ្ឋានភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងphoto_2016-10-12_10-48-38ស្ទឹងសែន ខេត្តកំពង់ធំ ពីបទឆបោក លុយពីពួកគាត់ក្នុងម្នាក់២០ម៉ឺនរៀល ដើម្បី បានដីសម្បទានសង្គមកិច្ច ដែលមានដីសង់លំនៅដ្ឋានមួយកន្លែងទំហំ៣០ម៉ែត្រ×៥០ម៉ែត្រ និងផ្ទះថ្ម០១ល្វែង រួមនិងដីចំការ០២ហិចតាបន្ថែមទៀត ដែលមានទីតាំងស្ថិតនៅឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ក្រោយពីបានទទួលបណ្តឹង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រកឃើញថា ឈ្មោះប៊ុន ធឿន ដែលតាំងខ្លួនជាភ្នាក់ងារអង្គការសហគមន៍ព្រហ្មវិហារធម៌៧មករា អភិវឌ្ឍន៍ បានឆបោកលុយពីជនរងគ្រោះ កាលពីថ្ងៃទី០៤ ខែតុលារ ឆ្នាំ២០១៦ រួមទាំងបានឆបោកលុយពីប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលមិនទាន់មកដាក់ពាក្យបណ្តឹង។ ហើយដីនៅភូមិសាស្ត្រឃុំមានរិទ្ធ ស្រុកសណ្តាន់ អាជ្ញាធរ នៅមិនទាន់បានផ្តល់ជាដីសម្បទានសង្គមកិច្ច អោយអង្គការនេះនៅឡើយទេ។
បើពិនិត្យលើអង្គហេតុ និងអង្គច្បាប់ នៅវេលាម៉ោង ១៥,២២នាទី យើងបានធ្វើការឃាត់ខ្លួនឈ្មោះ ប៊ុន ធឿន ដោយមានការសម្របសម្រួលពីលោក អ៉ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ។ជនសង្ស័យកម្លាំងជំនាញកំពុងសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០១៦។ប៊ុនរិទ្ធី photo_2016-10-12_10-48-22