ឈើធ្នង់នឹងឈើសុក្រំជិត២០ម៉ែត្រគូបត្រូវបានក្រុមឈ្មួញយកមកលាក់ទុកនៅក្នុងដីចំការចន្ទីត្រូវបានកម្លាំងប៉េអឹមលើផ្ទៃប្រទេសចុះបង្ក្តាបនឹងរឹបអូស នៅស្រុកកូនមុំ

0

ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ កម្លាំងប៉េអឹមលើផ្ទៃប្រទេស បានសហការជាមួយកម្លាំងប៉េអឹមស្រុកកូនមុំ កម្លាំងសឹករងស្រុក នឹងជំនាញរដ្ឋបាលព្រៃឈើលំផាត់ ក្រោមការសម្របសម្រួលពីលោកimg_20161012_185139ម៉ម វណ្ណដាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ចុះបង្ក្រាបនឹងរឹបអូសឈើធ្នង់នឹងសុក្រំជិត២០ម៉ែត្រគូប ។

ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០១៦ ត្រង់ចំណុចក្នុងដីចំការចន្ទីមួយកន្លែង ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

បើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី នុត ប៉ូលិន បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែតុលានេះថា កម្លាំងលោកបានសហការជាមួយកម្លាំងមូលដ្ឋានបានចុះបង្ក្រាបនឹងរឹបអូសឈើនេះមានចំនួនជិត២០ម៉ែត្រគូបឯណ្ណោះ មានប្រភេទឈើធ្នង់នឹងឈើសុក្រំផងដែរ។img_20161012_185142

លោកបានបន្តទៀតថា ឈើទាំងអស់នេះបានរឹបអូសពីក្រុមឈ្មួញបានយកមកលាក់ទុក រួមហើយនឹងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

img_20161012_185136