ព្រះសង្ឃវត្តឥន្ទញាណចំនួន២៥ អង្គបានបរិចាគឈាមអោយមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ:នៅវេលាព្រឹកថ្ងៃទី១២ខែតុលាឆ្នាំ២០១៦នៅក្នុងបរិវេណវត្តឥន្ធញាណហៅវត្តក្រោមមានទីតាំងនៅសង្កាត់៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានរៀបចំពិធីផ្តល់ឈាមមួយដឹកនាំដោយលោក វិជ្ជបណ្ឌិត ហូ សុធី អនុប្រធាន មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ក្នុងឳកាសផ្តល់ឈាមនេះដែរមានព្រះសង្ឃដែលបាននឹងកំពុងគង់នៅវត្តនេះចំជាច្រើនអង្គ បានសម្រេចផ្តល់ឈាមជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនេះ។

គោលបំណងនៃការផ្តល់ឈាមនេះគឺដើម្បីចូលរួមសង្រ្គោះអាយុជីវិតមនុស្សដែលត្រូវការឈាមក្នុងការជួយស្រោចស្រង់អាយុជីវិត។

ព្រះសង្ឃមួយអង្គក្នុងចំណោមព្រះសសង្ឃជាច្រើនអង្គទៀតមានសង្ឃដីកាថា‌ ព្រះអង្គសម្រេចបរិចាគឈាមនេះគឺដោយសារព្រះអង្គចង់ជួយសង្គ្រោះជីវិតមនុស្ស។

ព្រះអង្គរៀបរាប់ន្តថា កន្លងមកព្រះអង្គផ្ទាល់ក៏ធ្លាប់ត្រូវបានគេផ្តល់ឈាមសង្គ្រោះ

ព្រះអង្គដែរនៅពេលដែលព្រះអង្គមានគ្រោះថ្នាក់ចរាចរណ៏។

ព្រះតេជគុណអង្គនេះបានបន្ថែមថាការផ្តល់ឈាមគឺជាអំពើបុណ្យក្នុងការជួយសង្គ្រោះជីវិតមនុស្សសត្វ។

ដូច្នេះសូមព្រះសង្ឃគ្រប់វត្តក៏ដូចជាពុទ្ធបរិស័ទទាំងឡាយគួរណាស់ចូលរួមបរិចាគឈាមដើម្បីសង្គមជាតិរបស់យើងទាំងអស់គ្នា។

(សូមស្តាប់សង្ឃដីការរបស់ព្រះអង្គ)

លោក វិជ្ជបណ្ឌិត ហូ សុធី អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អោយដឹងថា ការផ្តល់ឈាមនៅវត្តឥន្ធញាណហៅវត្តក្រោមកាលពីព្រឹកថ្ងៃទី១២ខែតុលាឆ្នាំ២០១៦នេះ មានព្រះសង្ឃចំនួន25 អង្គបានស្មគ្រ័ផ្តល់ឈាម។

កន្លងមកនៅវត្តក្រោមនេះក៏ធ្លាប់បានផ្តល់ឈាមម្តងដែរកាលពីឆ្នាំមុន។លោក វិជ្ជបណ្ឌិត ហូ សុធី មានប្រសាសន៏ថា ការផ្តល់ឈាមនេះពិតជាមានសារៈសំខាន់ណាស់សំរាប់

ជួយសង្គ្រោះជីវិតមនុស្ស។

លោក ហូ សុធីអំពាវនាវដល់ពលរដ្ឋទាំងឡាយគួរណាស់ចូលរួមបរិចាគឈាម

តាមដែលអាចធ្វើទៅបានដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សក្នុងសង្គមយើង៕

(សូមស្តាប់ប្រសាសន៏លោក វិជ្ជបណ្ឌិត ហូ សុធី)

photo_2016-10-12_13-17-08 photo_2016-10-12_13-18-23 photo_2016-10-12_13-18-49 photo_2016-10-12_13-19-34