ផ្លែឳឡឹកជ្រុង សេចក្តីរាយការពីបណ្តាញសារពត៌មាន អន្តរជាតិ បានបញ្ជាក់ថា នៅប្រទេសជប៉ុន បានកែច្នៃក្នុងការដាំឳឡឹក ដាក់ប្រអប់ដើម្បី ឲ្យផ្លែឳឡឹកទាំងនោះ ក្លាយជារូបរាងជ្រុង មើលទៅគួរអោយចាប់ អារម្មណ៍ នឹងជាទីពេញនិយមក្នុងទីផ្សាក្នុងប្រទេស និងទីផ្សាអន្តរជាតិ ។
និងបានបញ្ជាក់ថា ផ្លែឳឡឹកប្រភេទជ្រុងនេះ ត្រូវបានក្រុមហ៊ុនធំ កាម៉ង់ទិញសម្រាប់ដាក់លក់ក្នុងផ្សារទំនើប និងមានតំលៃខ្ពស់ដែលមិនគួរឲ្យជឿ ដែលលក់ក្នុងមួយផ្លែរ ជាង៨០០ដុល្លាក្នុងទីផ្សារនៃប្រទេសរុស្សី ដែល គេនិយមទិញសម្រាប់ជាកាដូរ និងពិធីជប់លាងផ្សេងៗ ដែលវាខុសគ្នាពីឳឡឹកធម្មតាដែលមានតំលៃថោល ៥០ដងឯណោះ។