គំនរ​សំរាម តាម​ដងផ្លូវ រងចាំស្វាគមន៍ ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ នៅខេត្តកោះកុង

0

ខេត្តកោះកុង៖ គំនរសំរាម ដែលស្អុយរលួយ បានបង្ហាញ តាមដងផ្លូវ ក្រាលកៅស៊ូ ពីភូមិ4ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ ឆ្នេរបឹងកាយាក ស្ថិតក្នុងភូមិ4 សង្កាត់ដងទង់received_1791897477694797 ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដើម្បីបង្អួតភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដែលមកកំសាន្ត នៅលើទឹកដី នៃខេត្តកោះកុង ក្នុងឱកាសមានពិធីបុណ្យ សំរាកនៅ ថ្ងៃសៅរ៌ អាទិត្យ ខាងមុខនេះ។

ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្តកោះកុង បានរិះគន់ថា គំនរសំរាម ដែលមាន សភាពស្អុយរលួយ នៅតាមដងផ្លូវ ខាងលើនេះ បានលិចរូបរាង ដើម្បីបង្អួតភ្ញៀវទេសចរ។ ក្រុមអាជីវករជាច្រើន ដែលលក់ដូរ បានកំពុង រំពឹងទុកថា នឹងមានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ជាច្រើន អាចមកកំសាន្តនៅខេត្តកោះកុង ដែលជាខេត្ត សំបូរដោយ តំបន់ទេសចរណ៍ ធម្មជាតិជាច្រើន។ ហើយតំបន់ទេសចរណ៍ បឹងកាយាក ព្រៃកោងកាង និងតំបន់ ឆ្នេរខ្សាច់ តាមកោះជាច្រើន ក៏ជាតំបន់មួយ ដែលអាចទាក់ទាញភ្ញៀវ ទេសចរបាន មិនតិចនោះដែរ តែស្របគ្នានេះ គេបែជាឃើញ គំនរសំរាម ស្អុយរលួយ កំពុងចាំ ស្វាគមន៍ភ្ញៀវ ទេសចរទៅវិញ។

ជុំវិញបញ្ហានេះ ពលរដ្ឋ ក៏ដូចជាក្រុម អាជីវករ បានរិះគន់ ទៅលើអាជ្ញាធរក្រុង និងខេត្តកោះកុងថា មិនមាន ការយកចិត្តទុកដាក់ ក្នុងការថែរក្សា បរិស្ថានភូមិស្រុក របស់ខ្លួន ទាល់តែសោះ ដោយសារតែសំរាមទាំងនេះ មិនអាចផ្តល់ ប្រយោជន៍ ហើយមើលទៅ?។

ការរិះគន់ ខាងលើនេះដែរ លោក លឹម ឌី ចៅសង្កាត់ដងទង់ បានថ្លែងថា ការងារដឹកជញ្ជូន សំរាមសំអាត អនាម័យ គឺនៅលើ សាលាក្រុង ពីព្រោះ សាលាក្រុង គាត់មានខ្ទុង ថវិការ ជាកញ្ជប់ ពីក្រសួងបរិស្ថាន ។

ចំណែកលោក ធូរ វិបុល អភិបាលក្រុង ខេមរៈភូមិន្ទ បានថ្លែងប្រាប់ ភ្នាក់ងារយើងថា កន្លងមក លោកធ្លាប់ផ្លាស់ដូរ កន្លែងដាក់ សំរាម ពីដងហើយ មកពីប្រជាពលរដ្ន គាត់យកសំរាម មកចាក់ចោល នៅក្រៅធុង លោកនិងមាន វិធានការ រកកន្លែង ណាមួយដាក់ ធុងសំរាម នៅសល់ ប៉ុន្មាន គឺអោយ ប្រជាពលរដ្ន ដាក់ធុងសំ រាម តាមផ្ទះ ហើយអោយឡាន សំរាម ទៅប្រមូល ហើយវិធានការ ទាំងនេះចាំលោក មកពីប្រជុំ នៅភ្នំពេញវិញ ៕

received_1791897477694797